ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ

ចែករំលែកទីនេះ

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
Admin
15 កក្កដា 2024 10:43 ព្រឹក
9 ខែមុន
| 254
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។


បើ​តាម​របាយការណ៍រ​បស់ le Réseau d’Epidémiologie et Information en Néphralgie នៅ​ប្រទេស​បារាំង នៅក្នុង​ឆ្នាំ​២០០៩​មាន​អ្នកជំងឺ​ប្រមាណ​ជា​៣៦,០០០​នាក់​ដែល​ត្រូវ​ធ្វើការ​ច្រោះ​ឈាម​ដោយ​ភ្នាស​ពី​ខាងក្រៅ​(dialyse) និង​៣១,០០០​នាក់​ទៀត​ដែល​ត្រូវ​ធ្វើ​ការវះកាត់​ប្តូរ​តម្រងនោម​។​

 

​កត្តា​ហានិភ័យ​តម្រងនោម​ខ្សោយ រួមមាន​៖

-​    ​តំណពូជ​

-​    ​អាយុ​កាន់តែ​ចាស់ (​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ​)

-​    ​សម្ពាធ​ឈាម​ខ្ពស់​

-​    ​ទឹកនោម​ផ្អែម​

-​    ​ជំងឺ​សរសៃឈាម​បេះដូង​

-​    ​ប្រើ​ឱសថ​ដែល​ពុល​ចំពោះ​តម្រងនោម​។​


រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​ :

​កង្វះ​សមត្ថភាព​របស់​តម្រង​នោម​មាន​រោគសញ្ញា​ជាច្រើន​ដែល​គេ​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់​។ ត្រូវ​ដឹង​ថា​ជំងឺ​តម្រងនោម​ងាយ​នឹង​ព្យ​បាលទេ បើសិនជា​គេ​ឆាប់​ព្យាបាល​។ ដូច្នេះ អ្នក​ត្រូវ​ឧស្សាហ៍​ពិនិត្យមើល​ជារឿយៗ ហើយ​ឆាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​បើ​កាលណា​មាន​រោគសញ្ញា​ណាមួយ​ដែល​គួរឱ្យ​សង្ស័យ​។​


១. ​មិន​ឃ្លាន​ចំណីអាហារ​

​ដែល​ជា​លទ្ធផល​នៃ​ការប្រមូលផ្តុំ​ជាតិពុល​នៅក្នុង​រាងកាយ​។​

 

២. មាន​អ្វី​ប្លែក​នៅ​ក្នុង​ការ​នោម​

​នោម​មាន​ឈាម នោម​ញឹក​ជាង​ធម្មតា ឬ​ទឹកនោម​មាន​ពណ៌​មិន​ប្រក្រតី​។​

 

៣. ​ស្បែក​ស្ងួត ហើយ​មាន​ដំបៅ​រមាស់​

​អាស្រ័យ​ដោយ​មក​ពី​កង្វះ​ជាតិ​រ៉ែ​ដោយ​មាន​ការបង្ក​រោគ​ឬ​ជំងឺ​នៅ​តម្រង​នោម​។​

 

៤. ​មាន​បញ្ហា​ក្នុង​ការ​ដេក​

​ដោយសារ​មាន​ជាតិពុល​កក​ច្រើន​នៅក្នុង​រាងកាយ​។​

 

៥. ​មាន​ភ្នែក​លៀន​

​ដោយសារ​កង្វះ​ប្រូតេអ៊ីន​នៅពេល​ដែល​តម្រងនោម​មិនអាច​ច្រោះ​ឈាម​បានល្អ​។​

 

៦. ​មាន​ក្តាមកាច់​ដៃ ឬ​រមួលក្រពើ​

​ដោយ​បាត់​សមតា​អេឡិកត្រូ​លីត ខ្វះ​កាល់ស្យូម ឬ​ផូស្វ័រ បណ្តាល​មក​ពី​ការ​ខ្សោយ​តម្រងនោម​។​

 

៧. ​ហើម​ជើង​

​ព្រោះ​មាន​សូ​ដ្យូ​ម​លើ​ស ដោយសារ​តម្រងនោម​ច្រោះ​យក​មិន​អស់​។​

 

៨.  ​អស់កម្លាំង​ទន់​ល្ហិតល្ហៃ​

​ដោយសារ​មាន​ជាតិពុល​ក្នុង​ខ្លួន ឬ​កង្វះ​ឈាម​ក្រហម​។


ការតាមដាន​រក​ជំងឺ​តម្រង​នោម​

​មាន​វិធី​តាមដាន​២​បែប​៖

-​    ​ធ្វើការ​វិភាគ​ទឹកនោម បើ​កាលណា​មាន​វត្តមាន​ប្រូតេអ៊ីន​ច្រើន នេះ​ជា​សញ្ញា​ថា​មាន​ជំងឺ​តម្រងនោម​ហើយ​

-​    ​ធ្វើការ​វិភាគឈាម ដែល​មាន​ប្រសិទ្ធភាព​ជាង​។​

ធ្វើ​យ៉ាងណា​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ភាព​ខ្សោយ​របស់​តម្រងនោម​?

​មុន​ដំបូង​ត្រូវ​ចងចាំ​ថា​ជំងឺ​នេះ​ងាយ​នឹង​ព្យាបាល​ទេ បើសិនជា​ឆាប់​ដឹង​ហើយ​ឆាប់​ព្យាបាល​។ ដូច្នេះ​អ្នក​ត្រូវ​ឧស្សាហ៍​ធ្វើ​ការត្រួតពិនិត្យ​ជា​ប្រចាំ​។​

ម្យ៉ាងទៀត ត្រូវ​មាន​អនាម័យ​ល្អ​នៅក្នុង​ការរស់នៅ ញ៉ាំ​តែ​ចំណី​ដែល​ផ្តល់​សុខភាព ហាត់ប្រាណ និង​ជៀសវាង​គ្រឿង​ស្រវឹង​និង​បារី​។



ត្រួតពិនិត្យ​ដោយ www.health.com.kh



អត្ថបទពាក់ព័ន្ធ

ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ការប្រើប្រាស់ស្មៅប្រមោយដំរីព្យាបាលជំងឺ
ពិតជាពូកែណាស់ ! ស្មៅប្រមោយដំរី អាចយកទៅធ្វើជាឱសថ ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព។ បើទោះបីជាស្មៅប្រមោយដំរីមានអត្ថប្រយោជន៍ តែសូមលោកអ្នកប្រឹក្សាជាមួយអ្នកជំនាញផ្នែកឱសថបុរាណជាមុនសិន។

រោគសញ្ញាទាំងនេះ អាចនាំអោយមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ
រោគសញ្ញាទាំងនេះ អាចនាំអោយមាន​ជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ​ហើយ
ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ Unipolar ឬ Major depressive disorder សំដៅ​លើ​បញ្ហា​ផ្លូវ​អារម្មណ៍ មាន​ពិបាក​ចិត្ត​ជាប់​រហូត បាត់​បង់​ចំណង់​ចំណូល​ចិត្ត​ជាដើម។ បាក់​ទឹក​ចិត្ត​ធ្ងន់​ធ្ងរ Unipolar មិន​អាច​បែងចែក​ដាច់​ថា​ខុស​គ្នា រវាង​ជំងឺ​បាក់​ទឹក​ចិត្ត និង​ជំងឺ​ផ្លូវ​អារម្មណ៍ ផ្សេង​គ្នា​បាន​ទេ ដែល​គេ​សំដៅ​លើ​ដំណាក់​កាល​អារម្មណ៍​ទៅ​លើ​ទំនាក់​ទំនង​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ចំនួន ២ មាន​បាក់​ទឹក​ចិត្ត និង​ឡប់​សតិ។ មួយ​វិញ​ទៀត ជំងឺ​បាក់​ទឹក​ចិត្ត Unipolar មាន​តែ​សញ្ញា​ធ្លាក់​ចុះ​ផ្លូវ​អារម្មណ៍ ឬ​ក៏​សញ្ញា​អារម្មណ៍​អវិជ្ជមាន​ប៉ុណ្ណោះ។

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលប្រជាជនយើងភាគច្រើននិយមហៅថាជំងឺលើសឈាម ២ប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងមែនដល់អាយុជីវិត។ ជំងឺ២នេះគឺងាយនឹងកើតឡើងខ្លាំងបំផុត តែពិបាកព្យាបាលឱ្យជាបើសិនអ្នកបណ្ដោយខ្លួនឱ្យកើត។ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២បើសិនកើតហើយ ត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត។ បើសិនអ្នកព្យាបាលមិនបានត្រឹមត្រូវទៀត គឺអាចស្លាប់បានព្រោះទឹកនោមផ្អែមនឹងនាំជំងឺជាច្រើនទៀតចូលមក ដូចជាខ្សោយតម្រងនោម ខូចភ្នែក បំបៅជាដើម។

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។

សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
សព្វគុណផ្នែកឱសថនៃដើមឆ្អឹងពស់
ដើមឆ្អឹងពស់ អាចយកទៅប្រើជាឱសថបុរាណ ដើម្បីព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធភាព

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia