ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ

ចែករំលែកទីនេះ

បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
Admin
11 មិថុនា 2024 10:28 ព្រឹក
10 ខែមុន
| 401
កត្តា​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ។ ថា តើ​កត្តា​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖


១. មិន​ទទួលទាន​បន្លែ​ផ្លែ​ឈើ​បាន​ច្រើន​គ្រប់គ្រាន់

ជាតិ​ស​សៃ​ក្នុង​បន្លែ​ផ្លែ​ឈើ​ជួយ​ចិញ្ចឹម​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន​។ ដូច្នេះ​ប្រសិនបើ​អ្នក​មិន​ទទួលទាន​បន្លែ​ទេ​នោះ​សុខភាព​ពោះវៀន​នឹង​ចុះ​ខ្សោយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរ​ឱ្យ​បារម្ភ​ច្រើន​ផ្សេង​ទៀត​។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​បញ្ហា​សុខភាព​មួយ​ដែល​ផ្សារ​ភ្ជាប់​នឹង​សុខភាព​ពោះវៀន​ចុះ​ខ្សោយ គឺ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​។ នៅ​ពេល​បិ​រ​មា​ណ​នៃ​បាក់តេរី​មិនល្អ​កើនឡើង​ខ្ពស់​នោះ​វា​នឹង​ជះ​ឥទ្ធិពល​លើ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​នាំ​ឱ្យ​ចុះ​ខ្សោយ​។


២. ស្ត្រេ​ស

ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ពេក​ក៏​ជះ​ផល​ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ដែល​ធ្វើ​ឱ្យ​អ្នក​ងាយ​ឆ្លង​ជំងឺ​ផ្សេង​ៗ​ផង​ដែរ​។ នៅ​ពេល​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ខួរក្បាល​នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol កាន់តែ​ច្រើន​ឡើង​ដែល​ជះ​ឥទ្ធិពល​ដល់​មុខងារ​នៃ​កោសិកា T ចាំបាច់​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​រោគ​ឆ្លង​។


៣. ត្រូវ​ពន្លឺព្រះអាទិត្យ ឬ​កម្ដៅថ្ងៃ​ច្រើន​ពេក

នេះ​ក៏​ព្រោះតែ​ការ​ប៉ះ​ត្រូវ​កាំរស្មី​យូ​វី​ពី​ព្រះអាទិត្យ​ច្រើន​ពេល​អាច​បង្ក​បញ្ហា oxidative stress ដែល​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ចុះ​ខ្សោយ​។ បន្ថែម​ពី​នេះ​ការ​ស្ថិត​ក្រោម​កម្ដៅថ្ងៃ​ច្រើន​ពេក​ក៏​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​របស់​ស្បែក និង​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ស្បែក​ផង​ដែរ​។


៤. ទទួលទាន​គ្រឿង​ស្រវឹង​លើស​កម្រិត

ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​ពី ១ កែវ​សម្រាប់​នារី​និង ២ កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​ដោយ​កោសិកា​គ្រាប់​ឈាមស​ថយ​ចុះ​។ នៅ​ពេល​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​អ្នក​ប្រាកដជា​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​។


៥. គេង​មិន​បាន​គ្រប់គ្រាន់

ប្រសិនបើ​អ្នក​គេង​មិន​បាន​គ្រប់គ្រាន់​ជា​ប្រចាំ​នោះ​អ្នក​ប្រាកដជា​សម្គាល់​ឃើញ​ថា​ខ្លួនឯង​ងាយ​នឹង​កើត​ជំងឺ​ផ្ដាសាយ​។ នេះ​ក៏​ព្រោះតែ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ចាប់ផ្ដើម​ចុះ​ខ្សោយ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចៀស​ផុត​បញ្ហា​សុខភាព​គួរ​ឱ្យ​ព្រួយបារម្ភ ចូរ​ព្យាយាម​គេង​ឱ្យ​បាន​ស្កប់​គ្រប់គ្រាន់​។


៦. ការ​ធ្វើ​លំ​ហាត់ប្រាណ​ច្រើន​លើស​តម្រូវការ

ពិត​ណាស់​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់​អត្ថប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ​និង​ផ្លូវចិត្ត ជា​ពិសេស​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ទោះជា​យ៉ាងណា​ការ​ធ្វើ​លំ​ហាត់ប្រាណ​លើស​ពី​តម្រូវការ​ចាំបាច់​អាច​ផ្ដល់​ផល​ផ្ទុយ​មក​វិញ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ត្រូវ​ប្រាកដ​ថា អ្នក​ជ្រើសរើស​ធ្វើ​លំ​ហាត់ប្រាន​ពី​កម្រិត​ស្រាល​ទៅ​មធ្យម​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​រង​របួស​ផង​ដែរ​៕


ប្រភេព ៖ health.com.kh



អត្ថបទពាក់ព័ន្ធ

អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
អនុវត្តតាមវិធីនេះ អាចជួយបង្ការជំងឺគាំងបេះដូង
ដើម្បីបង្ការជំងឺគាំងបេះដូង លោកអ្នកគួរតែព្យាយាមអនុវត្តដូចខាងក្រោមនេះ

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែទទឹម
ផ្លែទទឹមគឺជាផ្លែឈើដែលមានដើមកំណើតនៅអាស៊ី ប៉ុន្តែត្រូវបានដាំដុះនៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងសហរដ្ឋអាមេរិក និងតំបន់មេឌីទែរ៉ាណេ។ គ្រាប់ ឬស និងទឹកនៃផ្លែទទឹមមានរសជាតិផ្អែមបន្តិច ហើយផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ និងសមាសធាតុការពារដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើន។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែទទឹម រួមទាំងអាហារូបត្ថម្ភរបស់វា អត្ថប្រយោជន៍សុខភាពដែលអាចកើតមាន និងរបៀបបញ្ចូលវាទៅក្នុងរបបអាហាររបស់អ្នក។

កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
កំពូលអាហារទាំងនេះជួយការពារប្រឆាំងនឹងជំងឺមហារីក
ជំងឺមហារីកអាចត្រូវបានព្យាបាលដោយវិធីផ្សេងៗគ្នាដូចជា ការព្យាបាលដោយប្រើកាំរស្មី ការព្យាបាលដោយប្រើជាតិគីមី និងការវះកាត់ ព្រមទាំងជ្រើសរើសរបបអាហារដែលត្រឹមត្រូវសម្រាប់អ្នកជំងឺមហារីក ។

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។

អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
ត្រប់ពុតលំញង មានទំហំតូចល្អិត តែសូមកុំមើលរំលងឱ្យសោះ។ ត្បិតវាតូចមែន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាព គឺធំធេងណាស់។ ជំងឺសាហាវៗជាច្រើន សុទ្ធតែអាចចុះចាញនឹងត្រប់ពុតលំញងនេះ។

តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
តោះ មកដឹងពីទម្លាប់មួយចំនួនដែលជួយអោយខួរក្បាល កាន់តែល្អប្រសើរ និង មានភាពវៃឆ្លាត
ខួរក្បាល​គឺជា​កំពូល​ម៉ាស៊ីន​កុំព្យូទ័រ​របស់​មនុស្ស​ដែល​មាន​សមត្ថភាព​មិន​អាច​វាស់​ស្ទង់​បាន ។ ខួរក្បាល​នេះ​ហើយ​ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​មនុស្ស​និង​សត្វ ។ បើ​ទោះបីជា មាន​ជំនឿ​មួយ​ដែល​ថា ភាព​វៃឆ្លាត​គឺជា​បាតុភូត​តំណ​ហ្សែ​ន ប៉ុន្តែការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់​ថា នោះ​មិនមែន​ជា​ការ​ពិត​ទេ ។ ខួរក្បាល​ប្រសិនបើទទួល​បានការ​ហាត់ប្រាណ​ទៀងទាត់ កម្រិត​ឆ្លាត​វៃ​នឹង​ត្រូវ​បាន​បង្កើន​ផង​ដែរ​ពោល​គឺ​សម្រាប់​មនុស្ស​គ្រប់​វ័យ ។ ផ្ទុយ​មក​វិញ ការ​ទុក​វា​ឱ្យ​ទំនេរ ភាព​វៃឆ្លាត​នឹង​បាត់បង់ ។ ទាំងនេះ​គឺជា​មធ្យោបាយ​មួយ​ចំនួន​ដែលជួយ​ឱ្យ​ខួរក្បាល​លោក​អ្នកដំណើរ​អោយកាន់តែ​ល្អ​ប្រសើរឡើង ៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia