ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង

ចែករំលែកទីនេះ

តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
តោះមកដឹងអំពីទម្លាប់ញាំអាហារ ដែលជួយអោយរាងកាយប្រសើរឡើង
Admin
12 មិថុនា 2024 03:32 ល្ងាច
10 ខែមុន
| 310
ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ពិសារបាយដែលអាចធ្វើឲ្យសុខភាពអ្នកប្រឈមនឹងបញ្ហា


១.នៅពេលដែលអ្នកតែងតែបរិភោគអាហារដែលក្តៅខ្លាំង នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកប្រព័ន្ធរំលាយអាហារ ព្រមទាំងមហារីកក្រពះផងដែរ។ អាហារដែលមានសីតុណ្ហភាពលើសពី៦០អង្សាសេក្រោយពេលដែលចូលតាមមាត់អ្នក នឹងអាចធ្វើឲ្យរលាកក្រពះ និងពោះវៀនរបស់អ្នក។ ដូចនេះ បើម្ហូបក្តៅពេកអ្នកមិនគួរប្រញាប់បរិភោគឡើយ។


២.នៅពេលដែលអ្នកអង្គុយញ៉ាំបាយ ត្រូវតែអង្គុយឲ្យត្រង់ខ្លួន មិនគួរអោននោះទេ ព្រោះនៅពេលដែលអ្នកបរិភោគបាយដោយអង្គុយកោងខ្នង នឹងធ្វើឲ្យប្រព័ន្ធអាហារ ព្រមទាំងក្រពះរងសម្ពាធ ដោយធ្វើឲ្យប៉ះពាល់ដល់ការរំលាយអាហារខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតជំងឺក្រពះ ហើយបំលែងទៅជាមហារីកក្រពះបាន។


៣.ការដែលតែងតែរើសអាហារ ដោយមិនញ៉ាំបន្លែ នឹងធ្វើឲ្យរាងកាយរបស់អ្នកខ្វះវីតាមីន សារធាតុសរសៃ ព្រមទាំងសារធាតុផ្សេងទៀត។ បើអ្នកមិនបរិភោគសាច់ នឹងធ្វើឲ្យរាងកាយខ្វះប្រូតេអ៊ីន ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ជាហេតុដែលធ្វើឲ្យជំងឺផ្សេងៗអាចឆ្លៀតមកដោយមិនដឹងខ្លួន។


៤.ការដែលតែងតែពិសារបាយបណ្តើរមើលទូរទស្សន៍ និងទូរស័ព្ទ នឹងធ្វើឲ្យអ្នកញ៉ាំបាយលើសកំណត់។ ដូចនេះ អ្នកនឹងអាចប្រឈមនឹងជំងឺធាត់បាន។ ដូចនេះ អ្នកនឹងងាយកើតជំងឺផ្សេងៗខ្លាំងណាស់។


ប្រភេព ៖ health.com.kh


អត្ថបទពាក់ព័ន្ធ

សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
សញ្ញា​ព្រមានថា​ជំងឺ​ខ្សោយតម្រងនោមដែល​គួរ​ប្រុង​ប្រយ័ត្ន
ថ្វីបើ​មានការ​សិក្សា​ជា​ច្រើន​បង្ហាញ​ឲ្យ​ដឹង​ថា ជំងឺ​ខ្សោយតម្រងនោម​ភាគច្រើន​កើតឡើង​លើ​មនុស្ស​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​ក៏​ដោយ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា មនុស្ស​អាយុ​ក្រោម​នេះ​គឺ​មិន​មានការ​ប្រឈម​មុខ​នោះ​ដែរ ​។ តម្រងនោម​មាន​នាទី​សំខាន់​ណាស់​ចំពោះ​រាង​កាយ ដោយ​វា​ជា​កន្លែង​ដែល​ប្រមូល​នូវ​កាក​សំណល់​ទាំង​អស់ពី​ក្នុង​ខ្លួន​បញ្ចេញ​ចោល​តាម​ទឹកនោម​។ ក្រៅពី​នេះ វា​ក៏​ជួយ​រក្សា​តុល្យភាព​អេ​ឡិច​ត្រូ​លី​ត្រ​ក្នុង​ឈាម រក្សា​កម្រិត pH និង សីតុណ្ហភាព​ផង​ដែរ​។

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់រមៀត
អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់រមៀត
រមៀតគឺជាគ្រឿងទេសដែលមានពណ៌រស់រវើកដែលប្រើជាប្រពៃណីនៅក្នុងម្ហូបឥណ្ឌា។ គ្រឿងទេសដែលជួនកាលត្រូវបានគេហៅថា saffron ឥណ្ឌា លូតលាស់តាមធម្មជាតិនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានប្រើប្រាស់ជាឱសថអស់ជាច្រើនសតវត្សមកហើយ។ "ការអះអាងពីភាពល្បីល្បាញ" របស់រមៀត គឺថាវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលហៅថា curcumin ។ រមៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្ម។ សមាសធាតុនេះអាចកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺបេះដូង និងជំងឺមហារីក។ គ្រឿងទេស និងថ្នាំបំប៉នរមៀតត្រូវបានផលិតចេញពីឫស នៃរុក្ខជាតិដែលកិនពីលើ។ សូមអានបន្តដើម្បីស្វែងយល់អំពីរមៀត រួមទាំងអត្ថប្រយោជន៍សុខភាពដែលអាចកើតមានច្រើនទៀត។

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលប្រជាជនយើងភាគច្រើននិយមហៅថាជំងឺលើសឈាម ២ប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងមែនដល់អាយុជីវិត។ ជំងឺ២នេះគឺងាយនឹងកើតឡើងខ្លាំងបំផុត តែពិបាកព្យាបាលឱ្យជាបើសិនអ្នកបណ្ដោយខ្លួនឱ្យកើត។ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២បើសិនកើតហើយ ត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត។ បើសិនអ្នកព្យាបាលមិនបានត្រឹមត្រូវទៀត គឺអាចស្លាប់បានព្រោះទឹកនោមផ្អែមនឹងនាំជំងឺជាច្រើនទៀតចូលមក ដូចជាខ្សោយតម្រងនោម ខូចភ្នែក បំបៅជាដើម។

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
ផ្លែស្ពីគឺជាផ្លែឈើត្រូពិចដែលត្រូវបានគេស្គាល់ថាមានរូបរាងដូចផ្កាយ។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះផងដែរនៅក្នុងតំបន់ត្រូពិចផ្សេងទៀតនៃពិភពលោក ដូចជាអាមេរិកខាងត្បូង និងភាគខាងត្បូងរដ្ឋផ្លរីដា។ ផ្លែស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រាង​ដូច​ផ្កាយប្លែក​ពី​គេ និង​មាន​រសជាតិ​ផ្អែម​បន្តិច។ ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ហើយអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើននៅពេលទទួលទានជាផ្នែកនៃរបបអាហា។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែស្ពឺ រួមទាំងអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល អាហារូបត្ថម្ភ និងរបៀបបញ្ចូលផ្លែស្ពឺនៅក្នុងរបបអាហាររបស់អ្នក។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia