ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់

ចែករំលែកទីនេះ

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
Admin
25 កក្កដា 2024 10:12 ព្រឹក
9 ខែមុន
| 338
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។


ហើយក្នុងករណីនេះ សូមនាំកុមារមកជួបជាមួយគ្រូពេទ្យជាបន្ទាន់ ប្រសិនបើសង្ស័យថាកុមារកើតជំងឺគ្រុនឈាម បន្ទាប់ពីលេចចេញនូវរោគសញ្ញាខាងក្រោមនេះ ៖ 


រោគសញ្ញាជំងឺគ្រុនឈាមកម្រិតស្រាល ៖ 


  • ក្តៅខ្លួនខ្លាំង


  • ឈឺក្បាល


  • ឈឺសាច់ដុំ, ឆ្អឹង និងសន្លាក់


  • ឈឺនៅខាងក្រៅភ្នែក


  • ចេញកន្ទួលក្រហមៗពេញខ្លួន


  • ក្អួត និងចង្អោរ


  • ហូរឈាមតិចតួចពីក្នុងអញ្ចាញធ្មេញ ឬច្រមុះ។


រោគសញ្ញាជំងឺគ្រុនឈាមកម្រិតធ្ងន់ ៖ 


  • ការហូរឈាមចេញពីច្រមុះ និងមាត់


  • ឈឺពោះធ្ងន់ធ្ងរ


  • ក្អួតជាប់រហូត


  • ហូរឈាមក្រោមស្បែក ដែលមើលទៅដូចជាជាំៗ


  • មានបញ្ហានៅសួត, ថ្លើម និងបេះដូង


    ប្រភព៖  សុខក្រម-Sokhakrom​ (https://sokhakrom.com/)


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែក្រូចថ្លុង
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែក្រូចថ្លុង
ក្រូចថ្លុងមានរសជាតិជូរចត់ និងល្វីងជូរចត់ (ស្រទាប់ពណ៌សជុំវិញផ្លែ) ដែលប្រហែលជាមិនគួរឱ្យជឿសម្រាប់អ្នកដែលធ្លាប់ទទួលទានផ្លែក្រូចផ្អែម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រូចថ្លុងគឺជាអាហារសំខាន់សម្រាប់អាហារពេលព្រឹក និងធ្វើអាហារសម្រន់ដ៏អស្ចារ្យនៅផ្នែកណាមួយនៃថ្ងៃ ខណៈពេលដែលបំបាត់ការស្រេកទឹក ដោយសារតែវាមានជាតិទឹកច្រើន។ មានអត្ថប្រយោជន៍ជាច្រើនទៀតនៃផ្លែក្រូចថ្លុង ដូចជាការផ្គត់ផ្គង់សារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយគ្រប់គ្រងទម្ងន់របស់អ្នក និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ អ្នកប្រហែលជាត្រូវជៀសវាង ឬកម្រិតក្រូចថ្លុង ទឹករបស់វា និងអាហារបំប៉ន ប្រសិនបើអ្នកប្រើថ្នាំមួយចំនួន ដូចជាថ្នាំដែលបន្ថយសម្ពាធឈាម ឬកូលេស្តេរ៉ុលជាដើម។ សមាសធាតុនៅក្នុងផ្លែក្រូចថ្លុងអាចបណ្តាលឱ្យរាងកាយរបស់អ្នកស្រូបយកថ្នាំទាំងនោះតិចពេក ឬច្រើនពេក។ សូមអានបន្ត ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងហានិភ័យនៃផ្លែក្រូចថ្លុង និងវិធីក្នុងការបញ្ចូលផ្លែឈើទៅក្នុងអាហារ និងអាហារសម្រន់របស់អ្នក។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
ឪឡឹកគឺជាផ្លែឈើមួយប្រភេទ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។ វាត្រូវបានដាំដុះនៅជ្រលងទន្លេនីល ក្នុងប្រទេសអេស៊ីប ហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន។ បច្ចុប្បន្នផ្លែឪឡឹកត្រូវបានដាំដុះនៅជុំវិញពិភពលោក ។ តើលោកអ្នកដឹងទេថា ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាព ?

ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ផឹកទឹកមួយកែវរាល់ព្រឹក នឹងមិនសូវបានជួបពេទ្យទេ
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសារៈសំខាន់នៃការញ៉ាំទឹកមួយកែវជារៀងរាល់ព្រឹក។ តើមានអ្វីខ្លះទៅ? តោះអានទាំងអស់គ្នា

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរតែចាប់អារម្មណ៍មានអ្វីខ្លះ?
ជំងឺមហារីក​មាត់ស្បូន ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ដែល​ស្ត្រី​ជាច្រើន​ជុំវិញ​ពិភពលោក​មួយ​ចំនួន​បាន​ជួប​ប្រទះ។ មក​ទល់​ពេល​នេះ​ក៏​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ហើយ តែ​ទោះ​ជា​យ៉ាង​ណា​យើង​ក៏​នៅ​ព្រួយ​បារម្ភ​ពី​សុខភាព​ផ្នែក​សំខាន់​នោះ​ផង​ដែរ។

រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
រោគ​សញ្ញា​ជំងឺ​របេងសួត​មាន​អ្វី​ខ្លះ?
ជំងឺរបេង​សួត​ ​ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង​ ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀតពិសេស​គឺសួត ​បើ​មិន​ព្យាបាលទាន់​ពេល​។ ជំងឺ​នេះ ក៏ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia