ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

រលាកក្រពះ ពោះវៀន

ចែករំលែកទីនេះ

រលាកក្រពះ ពោះវៀន
រលាកក្រពះ ពោះវៀន
Mr B
29 មេសា 2024 04:21 ព្រឹក
មួយឆ្នាំមុន
| 588
រលាកក្រពះ ពោះវៀន គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។

រលាកក្រពះ ពោះវៀន (gastroenteritis) គឺជាការបង្ករោគនៅប្រព័ន្ធរំលាយអាហារដែលបណ្តាលអោយមានការរលាកនៅស្រទាប់ខាងក្នុងរបស់ក្រពះ និងពោះវៀន។ រលាកក្រពះ ពោះវៀន គឺជាជំងឺមួយដែលមិនល្អនោះទេ ប៉ុន្តែវាញឹកញាប់បាត់ដោយខ្លួនឯងវិញក្នុងរយៈពេលពីរ បីថ្ងៃ ចំពោះមនុស្សពេញវ័យភាគច្រើន។ ទោះបីជាយ៉ាងណាក៏ដោយបុគ្គលមួយចំនួនអាចប្រឈមខ្ពស់ទៅនឹងការបាត់បង់ជាតិទឹកយ៉ាងធ្ងន់ធ្ងរ។ 
 
មូលហេតុ
 
រលាកក្រពះ ពោះវៀនជាធម្មតាបង្កឡើងដោយសារវឺរុស ប៉ុន្តែវាអាចបង្កដោយសារបាក់តេរី  រឺប៉ារ៉ាស៊ីត។ ពពួកមេរោគទាំងនេះចូលទៅប្រព័ន្ធរំលាយអាហារតាមមាត់ ធម្មតាមាននៅក្នុងចំណីអាហារ រឺទឹកដែលកខ្វក់ រឺក៏អាចឆ្លងមកពីបុគ្គលដែលមានជំងឺរលាកក្រពះពោះវៀន។
 
សញ្ញា និងរោគសញ្ញា
 
រលាកក្រពះ ពោះវៀន បង្កអោយមានការរាករូស ចង្អោរ និងក្អួត ចុកពោះ។ ពោះញឹកញាប់ឈឺនៅពេលស្ទាប ហើយពេលខ្លះអាចមានគ្រុនក្តៅផងដែរ។ ជាធម្មតារោគសញ្ញាទាំងនេះនឹងបាត់ទៅវិញក្នុងរយៈពេល ៤៨ ទៅ ៧២ម៉ោង។
 
ការស្វែងរកមួលហេតុ
 
ធម្មតាមិនទាមទារអោយមានការស្វែងរកមូលហេតុនោះទេ។ រោគវិនិច្ឆ័យត្រូវបានធ្វើឡើងតាមរយៈការសួរពីប្រវត្តិជំងឺ និងពិនិត្យរាងកាយអោយបានម៉ត់ចត់។
ក្នុងករណីធ្ងន់ធ្ងរអាចទាមទារអោយមានការពិនិត្យឈាម។ អាចបញ្ជូនលាមកទៅកាន់មន្ទីរពិសោធដើម្បីធ្វើការវិភាគប្រសិនបើអាច។
 
ការព្យាបាល
 
ការព្យាបាលគឺអាស្រ័យទៅលើមួលហេតុ។ រលាកក្រពះ ពោះវៀន ដែលបង្កដោយវឺរុស គឺព្យាបាលដោយផ្តល់អោយនូវទឹក និងអេឡិចត្រូឡាយ។ ចំពោះរលាកក្រពះ ពោះវៀន ដែលបង្កដោយបាក់តេរីគឺត្រូវការអង់ទីបីយ៉ូទិកផងដែរ។
 
រលាកក្រពះ ពោះវៀនដែលមិនធ្ងន់ធ្ងរអាចព្យាបាលនៅផ្ទះក៏បាន ដោយមិនចាំបាច់មកកាន់មន្ទីរពេទ្យនោះទេ។ អ្នកជំងឺគួរតែទទូលទានទឹកអោយបានគ្រប់គ្រាន់ដើម្បីបំពេញនូវជាតិទឹកដែលបាត់បង់។ អេឡិចត្រូឡាយដែលបានបាត់បង់គួរតែបំពេញវិញដោយបន្ថែមអំបិលនិងស្ករនៅក្នុងទឹក រឺក៏ទិញភេសជ្ជៈសំរាប់អ្នកកីឡាញុំា  រឺប្រើទឹកអូរ៉ាលីត។  ឱសថសំរាប់ ចង្អោរ និងក្អួតអាចប្រើបាន។ ឱសថទប់កុំអោយរាគធម្មតាគឺមិនចាំបាច់នោះទេ។
 
ករណីរលាកកក្រពះ ពោះវៀនដែលធ្ងន់ធ្ងរគឺត្រូវព្យាបាលនៅក្នុងមន្ទីរពេទ្យជាមួយនិងការផ្តល់អោយនូវសេរ៉ូមតាមសរសៃវែន។ អ្នកជំងឺដែលប្រឈមខ្លាំងទៅនឹងគ្រោះថ្នាក់ គឺអ្នកដែលក្មេងពេក រឺចាស់ពេក និងអ្នកដែលមានជំងឺប្រចាំកាយ ដោយសារបុគ្គលទាំងនេះអាចបាត់បង់ជាតិទឹកយ៉ាងឆាប់រហ័សដែលបណ្តាលអោយសរីរាង្គជាច្រើនត្រូវខូច។


អត្ថបទពាក់ព័ន្ធ

គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
គេងមិនគ្រប់គ្រាន់ ប្រឈមហានីភ័យខ្ពស់នៃជំងឺលើសសំពាធឈាម
ទំនាក់ទំនងរវាង រយៈពេលនៃការគេង​ទងទៅនឹងហានិភ័យនៃជំងឺលើសឈាម

អត្ថប្រយោជន៍នៃផ្លែក្រូច
អត្ថប្រយោជន៍នៃផ្លែក្រូច
នៅពេលដែលអ្នកគិតពីអត្ថប្រយោជន៍សុខភាពរបស់ផ្លែក្រូច រឿងដំបូងដែលប្រហែលជានឹកឃើញនោះគឺវីតាមីន C។ ផ្លែក្រូចផ្ទុកនូវវីតាមីន C ជាច្រើនដែលជួយដល់ប្រព័ន្ធភាពស៊ាំ។ ប៉ុន្តែផ្លែក្រូចផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនផ្សេងទៀតដូចជា សមាសធាតុប្រឆាំងមហារីក និងជាតិទឹកជាដើម។ អាហារូបត្ថម្ភនៃផ្លែក្រូចមានចាប់ពីសារធាតុរ៉ែដូចជាប៉ូតាស្យូម និងផូស្វ័រ រហូតដល់សារធាតុដែលជួយពន្យារ ឬការពារជំងឺរ៉ាំរ៉ៃ។ អ្នក​អាច​រីករាយ​ជាមួយ​ផ្លែ​ក្រូច​តាម​វិធី​ដ៏​ឆ្ងាញ់ ចាប់ពី​ទឹក​រហូតដល់​សំបក​ដែល​ធ្វើ​ពី​សំបក។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០​មី​ល្លី​លីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖

អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
ត្រប់ពុតលំញង មានទំហំតូចល្អិត តែសូមកុំមើលរំលងឱ្យសោះ។ ត្បិតវាតូចមែន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាព គឺធំធេងណាស់។ ជំងឺសាហាវៗជាច្រើន សុទ្ធតែអាចចុះចាញនឹងត្រប់ពុតលំញងនេះ។

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។

ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ចង់ឲ្យក្រលៀនមានសុខភាពល្អ គួរតែធ្វើរឿង២នេះឲ្យបានច្រើន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia