ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ឆ្អឹងស្ពោត- Osteopenia

ចែករំលែកទីនេះ

ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោត- Osteopenia
Admin
26 កក្កដា 2024 11:03 ព្រឹក
9 ខែមុន
| 322
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមូលហេតុផ្សេងៗទៀត។


រោគសញ្ញា៖

អ្នកជំងឺភាគច្រើនមិនមានរោគសញ្ញាអ្វីស្តែងចេញឲ្យដឹងនោះទេរហូតទាល់តែឆ្អឹងចាប់ផ្តើមពុកឬស្រាំប្រេះដែលមនុស្សមួយចំនួននឹងមានរោគសញ្ញាដូចជាឈឺចុករោយតាមឆ្អឹងខ្នង ឆ្អឹងជើងជាដើម។ 


កត្តាប្រឈមមុខនឹងបញ្ហាឆ្អឹងស្ពោត៖


  • មនុស្សស្រីក្រោយអស់រដូវ ដែលមានការថយចុះនូវអរម៉ូនភេទអេស្ត្រូសែន។


  • ចំពោះបុរសដែលមានការថយចុះនូវអរម៉ូនភេទ តេស្តូស្តេរ៉ូន។


  • អ្នកដែលផឹកស្រាច្រើននិងជក់បារី។


  • អ្នកដែលប្រើថ្នាំបំបាត់ឬប្រឆាំងការរលាក( ដូចជាក្រុមថ្នាំ Prednisolone, prednisone)។


  • អ្នកដែលធ្លាប់មានប្រវិត្តដួលឬបាក់ឆ្អឹង។


  • អ្នកដែលមានប្រវិត្តក្រុមគ្រួសារមានបញ្ហាពុកឆ្អឹង។


  • អ្នកដែលបញ្ហាវិបិត្តជំងឺពោះវៀនបឺតស្រូបមិនល្អ។


  • អ្នកដែលមានបញ្ហាកង្វះជាតិកាល់ស្យូមនិងវីតាមីនD  ។


  • អ្នកដែលមានបញ្ហាវិបិត្តអរម៉ូនដូចជាជំងឺ Hyperparathyroidism, Hyperthyroidism, Cushing syndrome។


  • អ្នកដែលមានបញ្ហាជំងឺរលាកសន្លាក់ ។


ការកំណត់រោគវិនិច្ឆ័យ៖

ការកំណត់រោគវិនិច្ឆ័យគឺអាចកំណត់បានតាមរយៈការវាស់ថ្លឹងពីកំហាប់ឆ្អឹង ( Bone mineral density ) ដែលអាចឲ្យដឹងពីកំរិតនៃឆ្អឹងស្ពោតបាន។ ជាទូរទៅអ្នកដែលមានបញ្ហាឆ្អឹងស្ពោតគឺមិនងាយដឹងនោះទេរហូតទាល់តែធ្វើការវាស់កំហាប់ឆ្អឹង។


ការការពារនិងការព្យាបាល៖

គោលបំណងនៃការព្យាបាលបញ្ហាឆ្អឹងស្ពោតគឺ​ ការការពារនិងព្យាបាលដោយទប់មិនឲ្យមានការវិវត្តន៍ទៅជាឆ្អឹងពុក។


  • ត្រូវធ្វើរបបអាហារនិងធ្វើការហាត់ប្រាណឲ្យបានត្រឹមត្រូវ។


  • ត្រូវបញ្ឈប់ការប្រើប្រាស់ថ្នាំផ្តេសផ្តាស់ដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។


  • ត្រូវទទួលទានជាតិកាល់ស្យូមនិងវីតាមីនD ឲ្យបានគ្រប់ចំនួន​ (1200mg នៃជាតិ- កាល់ស្យូមនិង  800 IU នៃវីតាមីន D)។


ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃផ្លែឪឡឹកចំពោះសុខភាព
ឪឡឹកគឺជាផ្លែឈើមួយប្រភេទ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង។ វាត្រូវបានដាំដុះនៅជ្រលងទន្លេនីល ក្នុងប្រទេសអេស៊ីប ហើយបាននាំទៅដាំនៅប្រទេសចិនប្រហែលជា ១០០០ ឆ្នាំមុន។ បច្ចុប្បន្នផ្លែឪឡឹកត្រូវបានដាំដុះនៅជុំវិញពិភពលោក ។ តើលោកអ្នកដឹងទេថា ផ្លែឪឡឹក មានអត្ថប្រយោជន៍ចំពោះសុខភាព ?

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​ មាន​រោគសញ្ញា​បែប​ណា​?
មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?