ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក

ចែករំលែកទីនេះ

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
Admin
27 កក្កដា 2024 04:10 ល្ងាច
9 ខែមុន
| 319
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០​មី​ល្លី​លីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖


  • ជួយលាងសម្អាត និងធ្វើឱ្យមុខងាយនៃប្រព័ន្ធរំលាយអាហារប្រសើរឡើង 


  • ជួយសម្រួលដល់សារពាង្គកាយក្នុងការស្រូបយកសារធាតុចិញ្ចឹមពីអាហារបានយ៉ាងល្អ 


  • ជួយបង្កើនកោសិកាឈាម និងកោសិកាសាច់ដុំថ្មី 


  • ជួយបន្សាបជាតិពុលចេញពីរាង្គកាយ


  • ជួយសម្អាត និងសម្រួលអាការ:តឹងច្រមុះ និងបំពង់ក និងប្រឆាំងជំងឺមួយចំនួនដូចជា ផ្ដាសាយ និងអា​លែ​ហ្សីជាដើម 


  • ជួយបណ្ដេញសារជាតិកាហ្វេអ៊ីនដែលជាមូលហេតុធ្វើឱ្យបាត់បង់ជាតិទឹករបស់រាង្គកាយ 


  • ជួយរក្សាតុល្យភាពនៃប្រព័ន្ធទឹករងៃ ដើម្បីជម្រុញដល់ការបញ្ចេញនូវសកម្មភាពប្រឆាំងជំងឺរបស់រាងកាយ  


គួរបញ្ជាក់ថា សម្រាប់​អ្នកពុំសូវផឹកទឹកនៅពេលព្រឹក និងអ្នកពិបាក​ក្នុងការ​ផឹកទឹកនៅពេលព្រឹក ដូចជា​ មនុស្ស​ចាស់​ ឬ​អ្នកជំងឺ អាចប្រើវិធីផឹកទឹកក្នុងល្បឿនយឺតៗឱ្យបានគ្រប់ក្នុងចំណុះ ៦៤០​ មី​ល្លី​លីត្រ ។ មួយវិញទៀត បន្ទាប់ពីផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹករួចហើយ សូមកុំទាន់ទទួលទានអាហារ ឬភេសជ្ជៈអ្វីឱ្យសោះ សូមរងចាំប្រហែល៤៥នាទីសិន សឹមទទួលទានអាហារ ឬភេសជ្ជៈ ៕ 


ប្រភព​​ ៖​ https://sokhakrom.com


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
អត្ថប្រយោជន៍និងផលប៉ះពាល់នៃផ្លែសាវម៉ាវ
Nephelium lappaceum ដែលត្រូវបានគេស្គាល់ជាទូទៅថា "សាវម៉ាវ" គឺជាដើមឈើដែលមានដើមកំណើតនៅប្រទេសម៉ាឡេស៊ី។ វាបង្កើតបានផ្លែឈើតូចៗដែលមានស្បែកពណ៌ក្រហម និងស្បែកគ្របដោយឆ្អឹងខ្នង ឬរោមដែលគេស្គាល់ថាជា spintern ។ ឈ្មោះនេះមកពីពាក្យម៉ាឡាយ៉ា "រ៉ាមប៊ុត" ដែលបកប្រែជា "សក់" ជាភាសាអង់គ្លេស។ តាមបច្ចេកទេសចាត់ថ្នាក់ជាផ្លែបឺរី ផ្លែសាវម៉ាវមានជាតិផ្អែម ផ្អែម និងមានជាតិអាស៊ីតស្រាល ដោយសារការប្រមូលផ្តុំវីតាមីន C ខ្ពស់របស់វា។ បន្ថែមពីលើការក្លាយជាប្រភពវីតាមីន C ដ៏សម្បូរបែប ផ្លែសាវម៉ាវផ្តល់ជាតិសរសៃ សមាសធាតុរុក្ខជាតិ និងវីតាមីន និងសារធាតុរ៉ែជាច្រើន។

តោះ!! មកដឹងអំពី គុណសម្បត្តិរបស់  ត្របែក​ ( ស្លឹក ផ្លែ)
តោះ!! មកដឹងអំពី គុណសម្បត្តិរបស់ ត្របែក​ ( ស្លឹក ផ្លែ)
ដើមត្របែកដែលត្រូវបានគេស្គាល់តាមវិទ្យាសាស្ត្រថា Psidium guajava L. មានដើមកំណើតនៅអាមេរិកឡាទីន។ ទោះជាយ៉ាងណាក៏ដោយ តំបន់ត្រូពិច និងត្រូពិចជាច្រើននៅទូទាំងពិភពលោកបានទទួលយកភាពល្អរបស់ផ្លែត្របែក ហើយឥឡូវនេះបានដាំដើមឈើហូបផ្លែនៅក្នុងតំបន់របស់ពួកគេ។ ដើមត្របែកមានផ្លែឈើរស់រវើកដែលសម្បូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ សារធាតុចិញ្ចឹមសំខាន់ៗទាំងនេះផ្តល់អត្ថប្រយោជន៍សុខភាពផ្អែកលើភស្តុតាងជាច្រើន តាមរយៈតួនាទីរបស់ពួកគេក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម សុខភាពបេះដូង ការគ្រប់គ្រងទម្ងន់ និងភាពស៊ាំ។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
ផ្លែស្ពីគឺជាផ្លែឈើត្រូពិចដែលត្រូវបានគេស្គាល់ថាមានរូបរាងដូចផ្កាយ។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះផងដែរនៅក្នុងតំបន់ត្រូពិចផ្សេងទៀតនៃពិភពលោក ដូចជាអាមេរិកខាងត្បូង និងភាគខាងត្បូងរដ្ឋផ្លរីដា។ ផ្លែស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រាង​ដូច​ផ្កាយប្លែក​ពី​គេ និង​មាន​រសជាតិ​ផ្អែម​បន្តិច។ ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ហើយអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើននៅពេលទទួលទានជាផ្នែកនៃរបបអាហា។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែស្ពឺ រួមទាំងអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល អាហារូបត្ថម្ភ និងរបៀបបញ្ចូលផ្លែស្ពឺនៅក្នុងរបបអាហាររបស់អ្នក។

ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ប្រយ័ត្នប្រយែង​! នេះជាសញ្ញាបង្ហាញថាអ្នកកំ​ពុងប្រឈមជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម ដែលប្រជាជនយើងភាគច្រើននិយមហៅថាជំងឺលើសឈាម ២ប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងមែនដល់អាយុជីវិត។ ជំងឺ២នេះគឺងាយនឹងកើតឡើងខ្លាំងបំផុត តែពិបាកព្យាបាលឱ្យជាបើសិនអ្នកបណ្ដោយខ្លួនឱ្យកើត។ ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី២បើសិនកើតហើយ ត្រូវរស់នៅជាមួយជំងឺនេះពេញមួយជីវិត។ បើសិនអ្នកព្យាបាលមិនបានត្រឹមត្រូវទៀត គឺអាចស្លាប់បានព្រោះទឹកនោមផ្អែមនឹងនាំជំងឺជាច្រើនទៀតចូលមក ដូចជាខ្សោយតម្រងនោម ខូចភ្នែក បំបៅជាដើម។

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ចំនុចដែលគួរដឹង ក្រោយអាហារពេលព្រឹក កន្លះម៉ោង
ប្រសិនជាអ្នកអាចធ្វើរឿងទាំងឡាយខាងក្រោមនេះក្រោយអាហារពេលព្រឹកចំនួនកន្លះម៉ោង នោះសុខភាពអ្នកនឹងល្អខ្លាំង។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia