ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច

ចែករំលែកទីនេះ

សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
សកម្មភាពមួយចំនួនដែលគួរពិចារណាក្រោយពេលបាយរួច
Admin
24 មិថុនា 2024 12:47 ល្ងាច
10 ខែមុន
| 282
បើតាមភាពជាក់ស្តែងមនុស្សមួយចំនួនចូលចិត្តធ្វើសកម្មភាពដែលមិនគួរច្រើនណាស់ ក្រោយពេលបាយរួច ដោយមិនដឹងថាវាអាចប៉ះពាល់ដល់សុខភាពប៉ុណ្ណាឡើយ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីទម្លាប់មួយចំនួនដែលអ្នកគួរតែកែចេញ៖


១.​អ្នកមិនអាចងូតទឹកភ្លាមឡើយក្រោយពេលបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អដោយសារតែក្រពះ និងពោះវៀនអ្នកគ្មានឈាមហូរគ្រប់គ្រាន់មកផ្គត់ផ្គង់ដំណើរការទាំងមូល។


២.មានមនុស្សជាច្រើនក្រោយពេលដែលពិសារបាយច្រើនរួចតែងតែបន្ធូរខ្សែក្រវ៉ាត់នៅចង្កេះជានិច្ច ប៉ុន្តែតើអ្នកដឹងទេថានៅពេលដែលអ្នកធ្វើបែបនេះយូរ ក្រពះអ្នកអាចនឹងយារធ្លាក់ដោយមិនដឹងខ្លួន។


៣.ក្រោយពេលដែលអ្នកញ៉ាំបាយរួច ឈាមភាគច្រើនដែលមានក្នុងខ្លួនអ្នកនឹងរត់ទៅក្រពះ ជាហេតុដែលធ្វើឲ្យខួរក្បាលអ្នកខ្វះឈាមបណ្តោះអាសន្ន នោះប្រសិនជាអ្នកបើកឡានភ្លាម វាអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់យ៉ាងងាយ ដូចនេះអ្នកគួរតែបើកឡានក្រោយពេលពិសារបាយមួយម៉ោងទើបមានសុវត្ថិភាព។


៤.ប្រសិនជាអ្នកចង់ច្រៀង អ្នកគួរតែច្រៀងមុនបាយ ព្រោះក្រោយពេលបាយរួច បើអ្នកច្រៀង វាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការមិនល្អ ជាហេតុដែលធ្វើឲ្យក្រពះរំលាយអាហារមិនបានស្រួលឡើយ ដូចនេះអ្នកគួរតែច្រៀងមុនបាយ ឬក្រោយពេលពិសាររួចចំនួនមួយម៉ោង។


៥.អ្នកមិនអាចគេងភ្លាមបានឡើយក្រោយពេលពិសារបាយរួច ព្រោះវាអាចធ្វើឲ្យក្រពះរំលាយអាហារមិនបានល្អ ថែមទាំងអាចធ្វើឲ្យអ្នកមានអាការៈវិលមុខក្រោយពេលក្រោកពីគេង ដោយសារតែឈាមដើរមិនបានល្អ ដូចនេះអ្នកអាចគេងបានក្រោយពិសារបាយរួចចំនួនពី១៥ទៅ២០នាទី។


៦.ប្រសិនជាអ្នកញ៉ាំទឹកតែដែលក្រាស់ក្រោយពិសារបាយរួច វានឹងអាចធ្វើឲ្យអ្នកខ្វះឈាមបាន ដោយសារតែនៅពេលដែលអាហារប៉ះជាមួយនឹងសារធាតុដែលមានក្នុងតែ វានឹងបង្អាក់មិនឲ្យរាងកាយអ្នកស្រូបយកជាតិដែកឡើយ ដូចនេះយូរទៅវាអាចធ្វើឲ្យអ្នកមានជំងឺខ្វះឈាមបាន។


៧.មានមនុស្សមួយចំនួនចូលចិត្តពិសារផ្លែឈើក្រោយបាយខ្លាំងណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន ដោយសារតែនៅពេលដែលវាចូលទៅក្នុងក្រពះអ្នក វានឹងមិនអាចរំលាយបានឡើយ ព្រោះអាហារដែលអ្នកពិសារចូលទៅមុនបានបង្អាក់មិនឲ្យវារំលាយ៕



អត្ថបទពាក់ព័ន្ធ

៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
៧ សញ្ញាដំបូងៗ ដែលបង្ហាញថាអ្នកមានជំងឺវង្វេងវង្វាន់
ការសិក្សាបានបង្ហាញថា ជំងឺវង្វេងមិនមែនជាឈ្មោះជំងឺតែម្យ៉ាងនោះទេ តែវាជាពាក្យដែលពិពណ៌នាអំពីការប្រមូលផ្តុំនៃរោគសញ្ញា។ រោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់ការចងចាំរបស់នរណាម្នាក់ ក៏ដូចជាសមត្ថភាពក្នុងការគិត និងទំនាក់ទំនងជាមួយអ្នកដទៃ។ យោងតាមអង្គការសុខភាពពិភពលោក មនុស្សច្រើនជាង ៥៥ លាននាក់នៅទូទាំងពិភពលោករស់នៅជាមួយនឹងជំងឺវង្វេង ហើយច្រើនជាង ១០ លានករណីថ្មីត្រូវបានធ្វើរោគវិនិច្ឆ័យជារៀងរាល់ឆ្នាំ។

ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ
ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ
ម្ជូរល្មមក្រហម ពិតជាពូកែណាស់ អាចជួយព្យាបាលជំងឺបានជាច្រើនមុខ ។ សូមកុំមើលរំលងអោយសោះ ត្បិតជំងឺកាចសាហាវជាច្រើន សុទ្ធតែអាចចុះចាញ់នឹងម្ជូរល្មមក្រហមនេះ !

រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
រោគសញ្ញា​៨​យ៉ាង​ដែល​បញ្ជាក់ថា​តម្រងនោម​របស់​អ្នកខ្សោយ
តម្រងនោម​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​រាងកាយ​។ តម្រងនោម​ច្រោះ​ឈាម​យក​កាកសំណល់​និង​ជាតិពុល​ដើម្បី​បញ្ចេញ​មក​ក្រៅ ហើយ​ចាត់ចែង​ដំណើរការ​នៃ​សម្ពាធ​ឈាម​រត់​។ កាលណា​តម្រងនោម​ធ្វើការ​មិន​បាន​ល្អ​ទេ គេ​និយាយថា​”​តម្រងនោម​មាន​កង្វះ​សមត្ថភាព ឬ​តម្រងនោម​ខ្សោយ insuffisance rénale” ដែល​នឹង​ធ្វើឱ្យ​យើង​មាន​បញ្ហា​សុខ​ភាព​ផ្សេងៗ​ជាច្រើន​។ ក៏ប៉ុន្តែ​រោគសញ្ញា​នៃ​តម្រងនោម​ខ្សោយ​នេះ​កម្រ​នឹង​លេច​ចេញ​មក​ណាស់ ព្រោះ​ជំងឺ​នេះ​វា​វិវត្ត​យឺតៗ ហើយ​វា​ច្រើន​តែ​ទាក់ទង​គ្នា​ទៅ​នឹង​ជំងឺ​ទឹកនោម​ផ្អែម និង​ភាព​ចាស់ជរា ផងដែរ​។

សព្វគុណផ្នែកឱសថនៃគ្រាប់ផ្កាឈូករ័ត្នក្នុងការជួយព្យាបាលជំងឺ
សព្វគុណផ្នែកឱសថនៃគ្រាប់ផ្កាឈូករ័ត្នក្នុងការជួយព្យាបាលជំងឺ
សព្វគុណផ្នែកឱសថនៃគ្រាប់ផ្កាឈូករ័ត្នក្នុងការជួយព្យាបាលជំងឺ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ជំងឺក្រិនថ្លើម គឺជាដំណើរវិវត្តន៍នៃកោសិកាថ្លើមដែលត្រូវបានបំផ្លាញអោយខូចខាត ហើយជំនួសមកវិញដោយកោសិកាក្រិនរឹង និង មានស្នាមសន្លាក។

តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
តើអ្វីជា ជំងឺផ្តាសសាយធម្មតា​ ?
ជំងឺ ផ្ដាសសាយ(Common cold ) គឺជាការបង្ករោគដោយមេរោគវីរ៉ុស នៅផ្លូវដង្ហើមផ្នែកខាងលើ, ជាទូទៅវាមិនមានផលប៉ៈពាល់ធ្ងន់ធ្ងរនោះទេ ហើយក្នេងអាយុក្រោយ6ឆ្នាំ គឺជាក្រុមក្មេងដែលប្រឈមជាងគេ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia