ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់

ចែករំលែកទីនេះ

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
Admin
18 មេសា 2024 08:09 ព្រឹក
មួយឆ្នាំមុន
| 319
យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្ បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។

យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្ បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។


ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។


១. បន្ថយ​ការ​ឈឺ​ចាប់

​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ស្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ត្រង់​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ​ហើយ​ស្រក​ទម្ងន់​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​របប​អាហារ​​​​ត្រឹមត្រូវ​សម្រាប់​​​​រយៈពេល​​ចាប់​​ពី​​១៨​ខែ​ឡើង​ទៅ​​​ នឹង​មិន​សូវ​ឈឺ​​ចាប់​នៅ​ត្រង់​ជង្គង់​ទៀត​ឡើយ​​​។ ដូច្នេះ​ហើយ​ យើង​អាច​ចាប់ផ្ដើម​ការ​សម្រក​ទម្ងន់​ពី​១០​% ទៅ​២០%​ ​នៃ​ទម្ងន់​ខ្លួន​របស់​យើង​ ដើម្បី​ឲ្យ​​ការ​ធ្វើ​ចលនា​​មាន​ភាព​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ទទួល​បាន​​អត្ថប្រយោជន៍​ជាច ្រើន​ផ្សេង​​ទៀត​។


២. ជួយ​ជំរុញ​​មុខងារ​សន្លាក់

​​​ការ​ស្រក​ទម្ងន់​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​​​ដល់​មុខងារ​របស់​សន្លាក់​ផង​ដែរ​ ពី​ព្រោះ​សម្ពាធ​មេកានិច​នៅ​​ផ្នែក​ខាង​ក្នុង​ជង្គង់​នឹង​​មាន​ភាព​ប្រសើរ​ឡើង​ បើសិនជា​យើង​ស្រក​ទម្ងន់​។ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ព្រម​ទាំង​​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​​​ គឺ​មាន​សារ​សំខាន់​ណាស់​ដើម្បី​​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាំ​មួន​ និង​បន្ថយ​ការរលាក​សន្លាក់​ផ្សេង​ៗ​។


៣. កាត់​បន្ថយ​ការ​រលាក

នៅ​ពេល​ដែល​យើង​ធាត់​ជ្រុល​ ព្រម​ទាំង​មាន​ជំងឺ​រលាក​សន្លាក់​ផង​នោះ​ ​យើង​ច្បាស់​ជា​ចៀស​មិន​ផុត​ពី​​ការ​រលាក​ផ្សេង​ៗ​ឡើយ​។​ ប៉ុន្តែ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​​ម្ដង​បន្តិច​ៗ​ អាការៈ​រលាក​ក៏​អាច​ថយ​ចុះ​ជា​លំដាប់​ផង​ដែរ​​ ពី​ព្រោះ​​ខ្លាញ់​​ដែល​នៅ​ក្នុង​រាងកាយ​របស់​យើង​គឺ​ជា​​ជាលិកា​សកម្ម​ និង​បញ្ចេញ​សារធាតុ​គីមី​គាំទ្រ​​ការ​រលាក​។​




៤. ការគេង​ប្រសើរ​ឡើង​

ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​​ស្រក​ទម្ងន់​ក៏​អាច​ជួយ​ឲ្យ​ការ​គេង​របស់​យើង​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​ ពីព្រោះ​​នៅ​ពេល​ដែល​យើង​ឈឺចាប់​ដោយ​សារ​តែ​អាការៈរលាក​សន្លាក់​ វា​ក៏​អាច​ប៉ះពាល់​ក៏​ការ​គេង​របស់​យើង​ដូច​គ្នា។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ទៅ​ជា​​​ជំងឺ​គេង​មិន​លក់​ថែម​ទៀត​ផង​។


អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
អត្ថប្រយោជន៍នៃដូងចំពោះសុខភាព
ដូងគឺជាផ្លែឈើដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសយើង។ លក្ខណៈពិសេសលេចធ្លោនៃរុក្ខជាតិដូងនោះគឺ គ្រប់ផ្នែកអាចយកមកប្រើការជាប្រយោជន៍បានទាំងអស់ មិនថាធ្វើជាអាហារ បង្អែម ចង្អាប បំប៉នសុខភាពនិងព្យាបាលជំងឺផ្សេងៗ រួមទៅដល់ការផលិតជាប្រេងដូង ខ្ទិះដូង ស្ករ រួមទាំងកែច្នៃជាវត្ថុប្រើប្រាស់ក្នុងគេហដ្ឋានបានច្រើនរាប់មិនអស់ទៀត។

ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
ជំងឺរលាកបំពង់ក​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?
រលាកបំពង់ក ​ជា​ជំងឺ​រលាកផ្នែក​ខាងលើ​ផ្លូវ​ដង្ហើមដែល​រលាក បំពង់សំឡេង ​និងបំពង់អាហារផ្នែក​ខាងលើក្នុង​ពេលតែ​មួយ។ បំពង់សំឡេងឆ្លើយតបនឹង​ប្រអប់សំឡេង ដែលមាន​សសៃសំឡេង​ជា​អ្នក​ផលិតសំឡេង​។ ឯ​ការរលាកបំពង់កឆ្លើយតប​ទៅនឹង​ការរលាក​បាតបំពង់ក។ ជាធម្មតា​យើង​អាច​ហៅ​ថាឈឺ ក។ ករណីទាំងពីរមានដើមកំណើតពីវីរុស និងកើតឡើង​ទាំងពីរ​ព្រមគ្នា។

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែក្រូចថ្លុង
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែក្រូចថ្លុង
ក្រូចថ្លុងមានរសជាតិជូរចត់ និងល្វីងជូរចត់ (ស្រទាប់ពណ៌សជុំវិញផ្លែ) ដែលប្រហែលជាមិនគួរឱ្យជឿសម្រាប់អ្នកដែលធ្លាប់ទទួលទានផ្លែក្រូចផ្អែម។ ទោះបីជាយ៉ាងណាក៏ដោយ ក្រូចថ្លុងគឺជាអាហារសំខាន់សម្រាប់អាហារពេលព្រឹក និងធ្វើអាហារសម្រន់ដ៏អស្ចារ្យនៅផ្នែកណាមួយនៃថ្ងៃ ខណៈពេលដែលបំបាត់ការស្រេកទឹក ដោយសារតែវាមានជាតិទឹកច្រើន។ មានអត្ថប្រយោជន៍ជាច្រើនទៀតនៃផ្លែក្រូចថ្លុង ដូចជាការផ្គត់ផ្គង់សារធាតុចិញ្ចឹមសំខាន់ៗ ដែលជួយគ្រប់គ្រងទម្ងន់របស់អ្នក និងគាំទ្រដល់ប្រព័ន្ធភាពស៊ាំរបស់អ្នក។ អ្នកប្រហែលជាត្រូវជៀសវាង ឬកម្រិតក្រូចថ្លុង ទឹករបស់វា និងអាហារបំប៉ន ប្រសិនបើអ្នកប្រើថ្នាំមួយចំនួន ដូចជាថ្នាំដែលបន្ថយសម្ពាធឈាម ឬកូលេស្តេរ៉ុលជាដើម។ សមាសធាតុនៅក្នុងផ្លែក្រូចថ្លុងអាចបណ្តាលឱ្យរាងកាយរបស់អ្នកស្រូបយកថ្នាំទាំងនោះតិចពេក ឬច្រើនពេក។ សូមអានបន្ត ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ និងហានិភ័យនៃផ្លែក្រូចថ្លុង និងវិធីក្នុងការបញ្ចូលផ្លែឈើទៅក្នុងអាហារ និងអាហារសម្រន់របស់អ្នក។

សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
ពោតបារាំង សម្បូរសាធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កាកសរសៃ វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗរួមមាន ជាតិដែក ប៉ូតាស្យូម និង ម៉ាញ៉េស្យូមជាដើម។ សារធាតុទាំងអស់នេះ អាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។

កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
កត្ដា៤យ៉ាងអាចបង្កឲ្យមានបញ្ហាគាំងបេះដូងទាំងនៅក្មេងបាន
យើងធ្លាប់តែឮថា បញ្ហាគាំងបេះដូងអាចកើតមានតែចំពោះមនុស្សចាស់ចាប់ពីវ័យ ៦០ឆ្នាំឡើងទៅ ប៉ុន្ដែបច្ចុប្បន្ននេះការគាំងបេះដូង ក៏អាចកើតមានចំពោះមនុស្សវ័យក្រោម៤០ឆ្នាំបានដែរ។ លោកវេជ្ជបណ្ឌិត Luke Laffin ផ្នែកសុខភាព និង សរសៃឈាមបេះដូង នៃមន្ទីរព្យាបាល clevelandclinic មានប្រសាសន៍ថា ក្នុងពេលបច្ចុប្បន្ននេះ ជំងឺគាំងបេះដូងក៏អាចកើតមានទៅលើមនុស្សវ័យចាប់ចន្លោះពី២០ឆ្នាំ ដល់៤០ឆ្នាំបានដែរ មិនចាំបាច់ទាល់តែចូលដល់វ័យចំណាស់នោះទេ ប៉ុន្ដែស្ថិតក្នុងភាគរយតិច។ ទាំងនេះគឺដោយសារតែការរស់នៅបានផ្លាស់ប្ដូរទម្លាប់ស្ទើរតែទាំងស្រុងទៅហើយ ទាំងការហូបចុក និង ការកាត់បន្ថយសកម្មភាពប្រចាំថ្ងៃ។ ជាក់ស្ដែងណាស់ ការរស់នៅដែលមានភាពសុខស្រួល រាងកាយមិនសូវមានសកម្មភាព ដូចជាការចំណាយពេលយូរម៉ោងអង្គុយធ្វើការមុខកុំព្យូទ័រ ការញ៉ាំអាហារកែច្នៃ អាហារមានជាតិខ្លាញ់ច្រើន ការផឹកគ្រឿងស្រវឹងច្រើនលើសកម្រិត ការការជក់បារី និង ប្រើប្រាស់សារធាតុញៀន ទាំងនេះធ្វើប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់។

ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
ភ្ញាក់ពីដំណេកនៅម៉ោង១ និងម៉ោង៣ទាបភ្លឺ ជាសញ្ញាជំងឺខ្សោយថ្លើម
សូមកុំបណ្ដែតបណ្ដោយអោយសោះ ប្រសិនបើអ្នកគេង ភ្ញាក់ដឹងខ្លួននៅម៉ោង ១ ឬ ម៉ោង៣យប់ វាអាចជាសញ្ញាបញ្ជាក់ថា ថ្លើមរបស់លោកអ្នកកំពុងចុះខ្សោយ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia