ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra

ចែករំលែកទីនេះ

សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
សព្វគុណនិងអត្ថប្រយោជន៍នៃពោតបារាំង ឬ Okra
Mr B
02 ឧសភា 2024 05:13 ព្រឹក
មួយឆ្នាំមុន
| 518
ពោតបារាំង សម្បូរសាធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កាកសរសៃ វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗរួមមាន ជាតិដែក ប៉ូតាស្យូម និង ម៉ាញ៉េស្យូមជាដើម។ សារធាតុទាំងអស់នេះ អាចផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។

ពោតបារាំង ឬ Okra  មានដើមកំណើតនៅអាហ្វ្រិកខាងលិច ក្នុងប្រទេសស៊ូដង់ ជារុក្ខជាតិប្រចាំរដូវមានអាយុប្រហែល១ឆ្នាំ មានកំពស់ប្រហែល 0.5 – 2.5 ម៉ែត្រ ដើមនិងមែកមានពណ៌បៃតង ប៉ុន្តែពេលខ្លះក៏មានចំណុចពណ៌ស្វាយ។ នៅតាមដើមមានរោមគ្របដណ្តប់ពាសពេរញ ដូចគ្នាស្លឹកនិងផ្លែផងដែរ លូតលាស់ល្អនៅក្នុងតំបន់មានអាកាសធាតុក្តៅសើម ឬមានសីតុណ្ហភាពចន្លោះពី ១៨ដល់៣៥ អង្សាសេ។ បន្តពូជដោយវិធី  បណ្តុះគ្រាប់។

ពោតបារាំង​សម្បូរសាធាតុចិញ្ចឹមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូចជា កាកសរសៃ វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗរួមមាន  ជាតិដែក  ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​ជាដើម។

​​សព្វគុណផ្នែកឳសថនៃដើមពោតបារាំង ឬ Okra 

១. ផ្លែពោតបារាំងមានផ្ទុកហ្វៃប៊័រឬកាកសរសៃអាហារច្រើន ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព ជួយរក្សាកម្រិតការបឺតស្រូបជាតិស្ករពីពោះវៀនធំឲ្យមានលំនឹង។ ម្លោះហើយ ពោតបារាំង ឬ Okra គឺជាបន្លែដ៏ល្អសម្រាប់អ្នកមានជំងឺទឹកនោមផ្អែម។

២. ផ្លែប្រើជាថ្នាំបំប៉នខួរក្បាល។

៣. ផ្លែជួយព្យាបាលជំងឺលើសឈាម រក្សាសម្ពាធឈាមឲ្យនៅធម្មតា ជួយការពារសរសៃឈាមត្បៀត។ ។

៤. ផ្លែពោតបារាំង ជួយកម្ចាត់ជាតិពុលចេញពីរាងកាយនិងបញ្ចុះកូឡេស្តេរ៉ូល។​កាកសរសៃនៅក្នុងផ្លែពោតបារាំង​ ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលបាន។

៥.កាកសរសៃនៅក្នុងផ្លែពោតបារាំង ជួយកម្ចាត់ជាតិខ្លាញ់ខ្ពស់នៅក្នុងថង់ទឹកប្រមាត់ ជួយកាត់បន្ថយជាតិខ្លាញ់និងកូលេស្តេរ៉ូលបាន ស្រដៀងនឹងការប្រើថ្នាំបញ្ចុះជាតិខ្លាញ់និងកូលេស្តេរ៉ូល ស្តេទីន (Statin)។

៦.ផ្លែមានប្រសិទ្ធភាពជួយបង្កាជំងឺផ្តាសាយ ព្យាបាលជំងឺផ្តាសាយ។

៧. ផ្លែពោតបារាំង មានសព្វគុណប្រើជាថ្នាំបញ្ចុះលាមកប្រភេទស្រាល។

៨. ការទទួលទានផ្លែពោតបារាំងឱ្យបានទៀងទាត់នឹងជួយព្យាបាលជំងឺក្រពះ ភ្នាសក្រពះនិងពោះវៀនរលាក ជួយដល់មុខងារនៃប្រព័ន្ធរំលាយអាហារ ជួយឱ្យបន្ទោរបង់លាមកស្រួល ជួយការពារការទល់លាមកបានយ៉ាងល្អប្រសើរ និងជួយដល់មុខងារនៃប្រព័ន្ធបឺតស្រូបសារធាតុចិញ្ចឹម ជួយគាំពារការរីករាលដាលនៃបាក់តេរីមានប្រយោជន៍ (ប៉្រូបៃអូទិកបែកថេរៀ ) ជួយកាត់បន្ថយហានិភ័យពីជំងឺដំបៅក្រពះ ការពារជំងឺមហារីកក្រពះនិងមហារីកពោះវៀនធំ។

៩. នៅក្នុងផ្លែពោតបារាំងមានសារធាតុដែលជារំអិលពពួកផេកទីន (Pectin) និង ហ្គ័ម (Gum) មានគុណសម្បត្តិជួយស្រោបដំបៅក្នុងក្រពះនិងពោះវៀនបាន ដោយការពារមិនឲ្យដំបៅរីករាលដាលយ៉ាងមានប្រសិទ្ធភាព។ វាមានប្រសិទ្ធភាពដូចការប្រើថ្នាំ ម៉ៃសូប៉្រូតុល (Misoprotol) ហើយក៏ជួយទប់ស្កាត់បាក់តេរីដែលជាបុព្វហេតុចំបងនៃ​ដំបៅក្រពះបានផងដែរ។

១០. រំអិលនៅក្នុងផ្លែពោតបារាំង ជួយស្រោបភ្នាសក្រពះ ធ្វើឱ្យក្រពះមិនរលាក ជួយធ្វើឱ្យអាហាររំលាយនៅក្នុងពោះវៀនបានកាន់តែងាយស្រួល។ ផ្លែពោតបារាំងជួយបំបាត់ការឈឺពោះដោយជំងឺក្រពះ ឬអ្នកជំងឺដែលរលាកភ្នាសក្រពះពោះវៀន។

១១. ជួយព្យាបាលឈឺពោះមួល ដោយប្រើផ្លែចាស់ៗស្រស់ៗយកមកបុកឲ្យម៉ដ្ឋលាយជាមួយទឹកក្តៅផឹក។

១២. ជួយបំបាត់ការច្រាលអាស៊ីត ដោយយកផ្លែពោតបារាំងមកស្ងោរជាមួយទឹកអំបិលរួចផឹក។

១៣. ជួយទម្លាក់ព្រូន (បណ្តាលមកពីការបានទទួលពពួកប៉ារ៉ាស៊ីតនៅក្នុងសាច់ឆៅ មានដូចជា សាច់ជ្រូក សាច់ទា សាច់មាន់ កង្កែប បង្គា សាច់ត្រីជាដើម) ដោយការបរិភោគផ្លែពោតបារាំងជាប់ៗគ្នាយ៉ាងហោចណាស់ ១៥ ថ្ងៃ ប៉ុន្តែសម្រាប់អ្នកខ្លះ ត្រូវបរិភោគរាប់ខែទើបជា។

១៤. ផ្លែពោតបារាំង និងឫស ស្ងោរផឹក ជាថ្នាំព្យាបាលជំងឺស្វាយប្រមេះ។

១៥. ទទួលទានផ្លែពោតបារាំងជាប្រចាំ ជួយបំប៉នថ្លើម។

១៦. ផ្លែពោតបារាំង ឬ Okra ប្រើជាថ្នាំបំប៉នឆ្អឹង បង្កើនរំអិលក្នុងអង្គុញក្បាលជង្គង់ និងបន្ថយការឈឺសន្លាក់។

១៧. រំអិលក្នុងផ្លែពោតបារាំងជួយធ្វើឲ្យស្បែកមានសំណើមមិនបែកស្រកា ដោយយកផ្លែខ្ចីមកបុកបំពោកលើស្បែកពេលរលាកដោយកំដៅថ្ងៃ។


អត្ថបទពាក់ព័ន្ធ

បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
កត្តា​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ។ ថា តើ​កត្តា​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖

អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
អត្ថប្រយោជន៍ដ៏សម្បូរបែបរបស់ផ្លែទំពាំងបាយជូ
(ពណ៌បៃតង ពណ៌ស្វាយ ឬពណ៌ខៀវចាស់) ទំពាំងបាយជូគឺជាផ្លែឈើដែលមានពណ៌ និងរសជាតិផ្សេងៗគ្នា ពួកវាត្រូវបានដាំដុះទូទាំងពិភពលោក ។ ជាមួយនឹងភាពសម្បូរបែប នៃផ្លែឈើប្រហែលជាអ្នកឆ្ងល់ថា "តើទំពាំងបាយជូរល្អសម្រាប់អ្នកទេ?" ។

អត្ថប្រយោជន៍នៃដំឡូងមី
អត្ថប្រយោជន៍នៃដំឡូងមី
ដំឡូងមី (Manihot esculenta) ដែលត្រូវបានគេស្គាល់ជាទូទៅថាជា យូកា គឺជាបន្លែឫសដែលត្រូវបានគេប្រើជាប្រភពអាហារដ៏សំខាន់នៅក្នុងតំបន់ជាច្រើននៃពិភពលោក រួមទាំងអាហ្រ្វិក និងការាបៀន។ ដើមដំឡូងមីមានភាពធន់នឹងគ្រោះរាំងស្ងួត សត្វល្អិត និងជំងឺ ដែលធ្វើឱ្យវាក្លាយជាប្រភពកាបូអ៊ីដ្រាត និងថាមពលដ៏ពេញនិយមនៅក្នុងតំបន់ត្រូពិច និងស្ងួត។ ដំឡូងមីមានកាឡូរីខ្ពស់ និងកាបូអ៊ីដ្រាត ហើយផ្តល់សារធាតុចិញ្ចឹមសំខាន់ៗជាច្រើន រួមទាំងវីតាមីន C និងប៉ូតាស្យូម។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ដែលត្រូវប្រុងប្រយ័ត្ននៅពេលរៀបចំដំឡូងមី ព្រោះឫសឆៅមានផ្ទុកសារធាតុពុលដែលអាចប៉ះពាល់ដល់សុខភាព។

អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
អត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកផឹកទឹកក្ដៅឧណ្ហៗនៅពេលព្រឹក
ការស្រាវជ្រាវបានបង្ហាញថា ការផឹកទឹកក្ដៅឧណ្ហៗចំណុះ៦៤០​មី​ល្លី​លីត្រ ក្នុងអំឡុងពេលពោះទទេ (ក្រោកពីគេងភ្លាម ផឹកទឹកក្ដៅឧណ្ហៗភ្លាម) នឹងទទួលបានអត្ថប្រយោជន៍ច្រើនយ៉ាងដូចជា ៖

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
អត្ថប្រយោជន៍ផ្នែកឱសថនៃត្រប់ពុតលំញង
ត្រប់ពុតលំញង មានទំហំតូចល្អិត តែសូមកុំមើលរំលងឱ្យសោះ។ ត្បិតវាតូចមែន តែបើនិយាយពីអត្ថប្រយោជន៍ចំពោះសុខភាព គឺធំធេងណាស់។ ជំងឺសាហាវៗជាច្រើន សុទ្ធតែអាចចុះចាញនឹងត្រប់ពុតលំញងនេះ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia