ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ

ចែករំលែកទីនេះ

ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ
ម្ជូរល្មមក្រហម មានសមត្ថភាពខ្ពស់ជួយព្យាបាលជំងឺ
Mr B
15 ឧសភា 2024 09:52 ព្រឹក
11 ខែមុន
| 458
ម្ជូរល្មមក្រហម ពិតជាពូកែណាស់ អាចជួយព្យាបាលជំងឺបានជាច្រើនមុខ ។ សូមកុំមើលរំលងអោយសោះ ត្បិតជំងឺកាចសាហាវជាច្រើន សុទ្ធតែអាចចុះចាញ់នឹងម្ជូរល្មមក្រហមនេះ !

ម្ជូរល្មមក្រហម ជាតិណជាតិប្រចាំឆ្នាំ មានដើមរឹង មានកំពស់ពី ៥០-១៨០ សង្ទីម៉ែត្រ មានច្រើនពូជ ដើមនិងមែកមានពណ៌ស្វាយលាយក្រហម បន្តពូជដោយប្រើគ្រាប់។ ទាំងដើម ទាំងស្លឹក ផ្កា និងផ្លែ សុទ្ធតែមានប្រយោជន៍យកទៅប្រើប្រាស់ព្យាបាលជំងឺបានយ៉ាងមានប្រសិទ្ធិភាព។

១. ត្របកចិញ្ចឹមផ្កាឬស្រទាប់ទម្រផ្កាហ៊ុំផ្លែ ប្រើជាថ្នាំកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមនិងជួយសម្រកទម្ងន់ ដោយមានការសាកល្បងទៅលើសត្វទន្សាយដែលមានខ្លាញ់ច្រើន ហើយបានរកឃើញថាកម្រិតត្រៃគ្លីស៊ឺរ៉ៃដ៍ កូលេស្តេរ៉ុល និងកម្រិតខ្លាញ់អាក្រក់ (LDL) ថយចុះ និងមានបរិមាណខ្លាញ់ប្រភេទល្អ (HDL) កើនឡើង។ លើសនេះទៀត ភាពខ្លាំងក្លានៃការកកស្ទះសរសៃឈាមក្រហមពីបេះដូងក៏ថយចុះជាងក្រុមដែលមិនបានទទួលសារធាតុចំរាញ់ចេញពីផ្លែ គ្រាប់ និងទឹកម្ជូរល្មម។

២. ផ្កាម្ជូរល្មមក្រហម ជួយរំលាយជាតិខ្លាញ់ក្នុងសរសៃឈាម។

៣. ទឹកបានពីស្ងោរត្របកផ្កាម្ជូរល្មម ជួយបំបាត់អាការៈហេវហត់អស់កម្លាំង បន្ថយកម្រិតជាតិស្ករក្នុងឈាម ជួយអ្នកមានជំងឺទឹកនោមផ្អែម ជួយកាត់បន្ថយសម្ពាធឈាម ដោយគ្មានផលប៉ះពាល់សុខភាពណាមួយឡើយ។

៤. គ្រាប់ទុំស្ងួតបុកឆុងទឹកក្តៅផឹក ជួយបំប៉នឈាម ព្យាបាលសរសៃឈាមស្ទះ បំប៉នសរសៃឈាមឲ្យរឹងប៉ឹង ទន់យឺតបានល្អ។

៥. នៅប្រទេសអេហ្ស៊ីប ប្រើដើមទាំងមូលស្ងោរផឹក ជួយជាថ្នាំព្យាបាលជំងឺបេះដូង និងជំងឺសរសៃប្រសាទ។

៦. ទឹកផ្កាម្ជូរល្មម ជួយបំបាត់អាការៈស្ងួតបំពង់កស្រេកទឹក ក្តៅក្នុង បន្ថយសីតុណ្ហភាពក្នុងរាយកាយ ជួយបង្កើនអង្គការពាររាងកាយឲ្យរឹងមាំ ជួយបង្កាផ្តាសាយ ដោយសារផ្លែម្ជូរល្មមមានសារធាតុ អេនតូសៃយ៉ានិន Anthocyanin ដែលជាសារធាតុពណ៌ក្រហមក្នុងក្រុមតែមួយដែលរកឃើញក្នុងផ្លែពពួកប្ល៊ូបើរី ប៉ុន្តែម្ជូរល្មមក្រហមមានសារធាតុប្រភេទនេះច្រើនជាងប្ល៊ូបើរីដល់ទៅ ៥០%។

៧. ទឹកបានពីផ្លែនិងស្លឹកម្ជូរល្មមក្រហម ជួយបំបាត់គ្រុន ក្អក ប្រើជាថ្នាំបណ្តេញស្លេស្ម៍ បញ្ចុះទឹករំអិលលក្នុងបំពង់ក ឲ្យធ្លាក់ទៅតាមទ្វារធំ បំបាត់អាការៈចេញឈាមតាមអញ្ចាញធ្មេញ ដោយសារមានវីតាមីន C ខ្ពស់ ជួយរំលាយអាហារ ប្រើជាថ្នាំបញ្ចុះលាមក ជួយឲ្យមានរំអិលក្នុងពោះវៀន ធ្វើឲ្យលាមកទន់។

៨. ផ្លែម្ជូរល្មម ជួយព្យាបាលជំងឺរលាកក្រពះនិងពោះវៀន ដោយយកផ្លែទុំហាលស្ងួតមកបុកឲ្យម៉ដ្ឋ ប្រើទទួលទាន១ថ្ងៃ ៣ដង ម្តង១ស្លាបព្រាបាយរួចផឹកទឹកតាមក្រោយ។

៩. ម្សៅបានពីគ្រាប់និងផ្កាម្ជូរល្មមកិនម៉ដ្ឋ ឆុងផឹកជួយព្យាបាលជំងឺក្នុងប្រព័ន្ធទឹកនោម ក្រួសក្នុងតម្រងនោម ក្រួសក្នុងក្រលៀន រារាំងមេរោគឆ្លងក្នុងប្រព័ន្ធទឹកនោម កាត់បន្ថយការរលាកក្រពះឈឺក្រហល់ក្រហាយ ដោយ យកម្សៅកិនម៉ដ្ឋនោះទម្ងន់ ៣ក្រាម មកឆុងនឹងទឹកក្តៅ១ពែង ផឹក១ថ្ងៃ ៣ដង រយៈពេល៧ថ្ងៃឬរហូតដល់ជា។ មានរបាយការណ៍ស្រាវជ្រាវរកឃើញថា អ្នកជំងឺដែលផឹកទឹកម្សៅម្ជូរល្មមក្រហម ទម្ងន់៣ក្រាម ឆុងទឹកក្តៅ១កែវ ផឹក១ថ្ងៃ ៣ដង រយៈពេល១ឆ្នាំ ៨០%នៃអ្នកជំងឺ មានទឹកនោមថ្លាជាងមុន ហើយបានរកឃើញថា ទឹកនោមមានអាស៊ីតកាន់តែច្រើន ជាហេតុជួយសម្លាប់មេរោគក្នុងប្រព័ន្ធបង្ហូរនោមបានយ៉ាងប្រសើរ។

១០. ទឹកស្ងោរផ្កាម្ជូរល្មម ជួយការពារជំងឺក្រពេញប្រូស្តាតរីកធំ។

១១. ទឹកស្ងោរគ្រាប់និងផ្កា ជួយបង្កើនលំហូរទឹកប្រមាត់ចេញពីថ្លើម និងជួយការពារថ្លើមមិនឲ្យខូចខាត។

១២. ផ្កាម្ជូរល្មម ជួយព្យាបាលក្រលៀនខ្សោយ។

១៣. គ្រាប់ផ្លែម្ជូរល្មម ជួយព្យាបាលជំងឺខ្សោយទឹកប្រមាត់។

១៤. ទឹកផ្កាម្ជូរល្មម មានឫទ្ធិប្រឆាំងការកើតពិសថ្លើមនិងជួយការពារថ្លើមពីការបំផ្លាញដោយសារធាតុពុល។ មានការស្រាវជ្រាវទៅលើសត្វពិសោធន៍រកឃើញថា សារធាតុពីទឹក អាន់ថូស៊ីយ៉ានីន (Anthocyanins) និងសារធាតុ ប្រូតូកាតេស៊ុយអ៊ីត អាស៊ីត( Protocatechuic Acid ) នៅក្នុងផ្កាម្ជូរល្មមក្រហម អាចជួយកាត់បន្ថយជាតិពុលចំពោះថ្លើមបានជាច្រើនប្រភេទ។ 



អត្ថបទពាក់ព័ន្ធ

អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
អត្ថប្រយោជន៍នៃផ្កាខាត់ណាខៀវ
ផ្កាខាត់ណាខៀជាអាហារមួយក្នុងចំណោមអាហារកំពូលៗដែលនឹកឃើញនៅពេលអ្នកគិតអំពីការញ៉ាំដែលមានសុខភាពល្អ។ អ្នកប្រហែលជាមិនដឹងទេថា បន្លែប្រភេទនេះមានប្រយោជន៍ប៉ុណ្ណាសម្រាប់សុខភាពរបស់អ្នក ព្រោះវាអាចរក្សាជាតិទឹក ជំនួយខួរក្បាល និងអ្វីៗជាច្រើនទៀត។

ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោម ជាផ្លែឈើដ៏អស្ចារ្យ ជំនួយសុខភាព ព្យាបាលជំងឺ
ផ្លែប៉ោមគឺផ្លែឈើពេញនិយម និងសំបូរដោយសារធាតុចិញ្ចឹមដែលផ្តល់ប្រយោជន៍ច្រើនដល់សុខភាពមនុស្សយើង។ ប្រសិនបើលោកអ្នក ពិសារផ្លែប៉ោមអោយបានជាប្រចាំ នោះលោកអ្នកនឹងអាចកាត់បន្ថយបញ្ហាសុខភាព និងអាចជួយទ្រទ្រង់សុខភាពលោកអ្នកអោយបានល្អទៀតផង។

ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ
ឈឺចុកចាប់ឆ្អឹងខ្នង សាកល្បងធ្វើតាមក្បួនបំបាត់ការឈឺចាប់ប៉ុន្មានខាងក្រោមនេះ
ការឈឺចុកចាប់នៅឆ្អឹងខ្នង ជាបញ្ហាទូទៅមួយអាចរំខានទៅដល់ការបំពេញការងារ និងអាចប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់យើង។ បញ្ហាចុកខ្នងនេះ អាចកើតឡើងបានទាំងផ្នែកខាងលើ កណ្ដាល និងផ្នែកក្រោមខ្នង។ ម៉្យាងវិញទៀត សាច់ដុំខ្នង និងឆ្អឹងខ្នងជួយទប់ទម្ងន់មួយផ្នែកធំរបស់រាងកាយ ហើយយើងប្រើសាច់ដុំខ្នងរាល់ថ្ងៃនៅពេលធ្វើសកម្មភាពប្រចាំថ្ងៃរួមមាន អង្គុយ ឈរ ឬដើរជាដើម។

តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
តើការក្អួត និង ចង្អោរ បណ្តាលមកពីអ្វី?
ការចង់រកក្អូតគឺជាអារម្មណ៏មួយដែលធ្វើឲ្យយើងចង់តែរកក្អួតតែមិនមានអ្វីចេញមកតាមបំពង់អាហារទេ។ ការក្អួត គឺនៅពេលណាដែលបានក្អួតចេញមកក្រៅនូវសារធាតុវាវចេញពីផ្លូវក្រពះពោះវៀន។ ពេលខ្លះការចង់រកក្អួតនិងក្អួតក៏អាចកើតឡើងមកជាមួយគ្នាដែរ។

តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលមិនគួរពិសាររមុនពេលចូលគេង។ តោះមកអានទាំងអស់គ្នា​៖

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia