ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

កត្តាមួយចំនួនដែលជាហេតុធ្វើអោយអ្នកឈឺក្បាល

ចែករំលែកទីនេះ

កត្តាមួយចំនួនដែលជាហេតុធ្វើអោយអ្នកឈឺក្បាល
កត្តាមួយចំនួនដែលជាហេតុធ្វើអោយអ្នកឈឺក្បាល
Admin
15 មិថុនា 2024 09:52 ព្រឹក
10 ខែមុន
| 369
តោះមកអានទាំងអស់គ្នា , តើ​អ្នកមាន​ដឹង​ទេ​ថា ហេតុ​អ្វី​បានជា​អ្នកចេះ​តែ​ឈឺក្បាល​មិន​ព្រម​ឈប់​នោះ ? ពេល​ខ្លះ​ក្រៅពី​ជំងឺ​ប្រចាំ​កាយ វា​អាច​នឹង​មាននូវ​កត្តា​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដែល​អាច​ធ្វើ​អោយ​អ្នក​ជួប​នូវ​បញ្ហា​នេះ​បាន ។ សូម​ក្រលេក​មើល​ពី​មូលហេតុ​មួយ​ចំនួន​ខាងក្រោម​នេះ​ ព្រមទាំងធ្វើការសង្កេតដោយខ្លួន​យើងផង ថាតើការលើកឡើងនេះ​ចំនុចណាមួយដែលអ្នកបានជួប៖


១. កត្តា​អាកាសធាតុ

នៅ​ពេល​ដែល​មា​នប​ម្រែ​លប​ម្រូ​ល​អាកាសធាតុ​ជា​ប្រចាំ នោះ​វា​ក៏​នឹង​ងាយ​ធ្វើ​អោយ​អ្នក​រង​នូវ​ការ​ឈឺ ក្បាល​លក្ខណៈ​ផង​ដែរ​។ មិន​ថា អាកាសធាតុ​ប្រែប្រួល​ពី​ត្រជាក់​ទៅ​ក្តៅ ឬ ពី​ក្តៅ ទៅ​ត្រជាក់ សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក ឈឺក្បាល​បាន​ដូច​គ្នា ។ ដោយសារ​តែ​យើង​មិន​អាច​គេច​ពី​បញ្ហា​នេះ​បាន នោះ​អ្នក គួរ​តែមានការ​ការពារ​ខ្លួន​អ្នក អោយ​បាន​ល្អ​ពី​ការ​ប្រឈម​នឹងកម្តៅថ្ងៃ​ក្តៅ​ខ្លាំង ដោយ​ការ​ពាក់​វ៉ែនតា​ការពារ​ពន្លឺ​, ពាក់មួក ,​ព្យាយាម​ស្ថិត​នៅ​ក្នុង​ម្លប់​អោយ​បាន​ច្រើន និង​ជា​ពិសេស​នោះ ត្រូវ​បង្គ្រប់​សារធាតុ​រាវ​អោយ​បាន​គ្រប់គ្រាន់​។


២.​ក្លិន

មិន​ថា​ក្លិន​ប្រភេទ​ណា​នោះ​ទេ បើ​ទោះជា​ខ្លាំង ឬ ខ្សោយ​សុទ្ធតែ​អាច​ជះ​ឥទ្ធិពល​លើ​អ្នក បាន​ដូច​គ្នា ។ គឺ​ដោយសារ​តែ​វា​អាច​ជះ​ឥទ្ធិពល​រំខាន​ដល់ ប្រព័ន្ធ​ប្រសាទ​របស់​យើង​បាន​។ មូលហេតុ​ជា​ឬ​ស​គល់​ចម្បងនោះ មាន​ដូច​ជា​ក្លិន​ទឹក​ថ្នាំលាប​ផ្ទះ​,​ក្លិន​ទឹកអប់​, ឬ ប្រភេទ​ក្លិន​ផ្កា​ជាក់លាក់​ណាមួយ ដែល​អ្នក​មិន​អាច​ទទួលយក​បាន​។


៣. ការ​ដាក់​ស្ថានភាព​ដងខ្លួន​មិន​បាន​ត្រឹមត្រូវ

ការ​ដាក់​ស្ថានភាព​ដងខ្លួន មិន​ត្រឹមត្រូវ​ល្អ ខណៈ​ពេល​ដែល​អ្នក​កំពុង​អង្គុយ​ធ្វើការ ឬ រៀន​នៅ​ក្នុង​ថ្នាក់​នោះ ក៏​អាច​ធ្វើ​អោយ​អ្នកមាន​អាកា​រៈ​ឈឺក្បាល​បាន​ផង​ដែរ ។ ឧទាហរណ៍​​ ការអង្គុយ​កោង​ខ្នង​, ការ​និយាយ​ទូរ​សព្ទ​ដោយ​ប្រើ​ស្មារកៀប​នឹង​ត្រចៀក ,​ការ​ប្រឹង​សម្លឹង​កញ្ចក់​កុំព្យូទ័រ​ដែល​នៅ​ជិត ឬ ឆ្ងាយ​ពេក គឺ​សុទ្ធតែ​ជា​មូលហេតុ​ដែល​អាច​នាំ​អោយ​អ្នក​ឈឺក្បាល​បាន​។


៤. ការ​មិន​ទទួលទាន​អាហារ​នា​ពេល​ណាមួយ

ប្រសិនបើ​អ្នក​មិន​ព្រម​ធ្វើការ​ទទួលទាន​អាហារ ក្នុង​ពេល​ណាមួយ នោះ​ក្បាល​របស់​អ្នក​នឹង​ចាប់ផ្តើម​ឈឺ មុន​ពេល​ដែល​អ្នក​ចាប់​ស្រេកឃ្លាន​។ បញ្ហា​នេះ​កើតឡើង​បាន​ដោយសារ​តែ​ជាតិ​ស្ករ នៅ​ក្នុង​ឈាម​អ្នក​ចុះ​ទាប​។


៥. គ្រឿង​តុបតែង​សក់

វិធី​នៃ​ការ​តុបតែង​សក់ ឬ ការ​ប្រើ​ដង្កៀប​នៅ​លើ​សក់ សុទ្ធតែ​អាច​ដាក់​សម្ពាធ​ដល់​ក្បាល​របស់​អ្នក​។ ការ​ចង​សក់​តឹង​ពេក អាច​នឹង​ធ្វើ​អោ​យស​សៃ​ឈាម និង ជាលិកា​នៅ​លើ​ស្បែក​ក្បាល​រួម​ចង្អៀត ដែល​នឹង បង្ក​អោយ​អ្នក​ឈឺក្បាល​បាន​ផង​ដែរ​។ ម្យ៉ាងវិញទៀត ការ​ប្រើ​ដង្កៀប​កៀប​សក់​, ការ​ក្រង​សក់ ឬ ការ​ពាក់មួក​តឹង​ណែន គឺ​សុទ្ធតែ​អាច​បង្ក​បាន​នូវ​បញ្ហា​ដូច​គ្នាន​នេះ​ដែរ​។ ប្រសិនបើ​បញ្ហា​ឈឺក្បាល​កើត​មាន នោះ​អ្នក គួរ​ធ្វើការ​ដោះ​វា​ចេញ និង ធ្វើ​ម៉ាស្សា​ដល់​ស្បែក​ក្បាល​របស់​អ្នក អោយ​បាន​ល្អ​។


៦.​ការ​ធ្វើ​លំ​ហាត់ប្រាណ

ការ​ធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​ខ្លាំងក្លា​ពេក ក៏​អាច​ធ្វើ​អោយ​អ្នក​ឈឺក្បាល​បាន​ផង​ដែរ ។ អាកា​រៈ​នេះ ហាក់​នឹង​ងាយ​កើត​មាន ចំពោះ​ក្រុម​មនុស្ស​ដែល​ឆាប់​ប្រឈម​នឹង​ជំងឺ​ឈឺក្បាល​ប្រកាំង​។


៧.​ចៅហ្វាយ​របស់​អ្នក

ជា​ការ​ពិត​ណាស់ ថ្នាក់លើ ឬ ប្រធាន​របស់​អ្នក គឺ​ពិតជា​អាច​ដាក់បន្ទុក​កា​ងារ អោយ​អ្នក​ឈឺក្បាល​បាន ។ មិន​ថា អ្វី​ក៏​ដោយ អោយ​តែ​បាន​ដាក់​សម្ពាធ​ទៅ​ដល់​ផ្លូវចិត្ត និង អារម្មណ៍​របស់​អ្នក វា​សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក ងាយ​រង​នឹង​មានឱកាស ប្រឈម​នឹង​ការ​មាន​សម្ពាធ​នៅ​ក្នុង​ក្បាល ឬ មាន​អាកា​រៈ​ឈឺក្បាល​ប្រកាំង​បាន​។ នៅ​ពេល​ដែល​អ្នក​មិន​អាច ធ្វើ​តាម​នូវ​រាល់​តម្រូវការ​របស់​ចៅហ្វាយនាយ នោះ​អ្នក​ប្រាកដជា​ជួបនឹង បញ្ហា​នេះ ជាក់​ជា​មិន​ខាន​ឡើយ​។


៨.​ការ​ជក់បារី

ការ​ជក់បារី​មិន​ត្រឹមតែ​អាច​ប៉ះពាល់​ដល់​អ្នក​ជក់​នោះ​ទេ សូ​ម្បី​តែ​អ្នក​ដែល​ហិត​ផ្សែង​វា ក៏​អាច​នឹង​ប្រឈម​នឹង​បញ្ហា​នេះ​បាន​ផង​ដែរ​។ វា​អាច​ធ្វើ​អោយ​យើង​ឈឺក្បាល​បាន ដោយសារ​តែ​វា​បាន​ធ្វើ​អោយ ស​សៃ​ឈាម​រួម​តូច​។ ដូច្នេះ​ការ​បញ្ឈប់​ការ​ជក់បារី ឬ ស្ថិត​អោយ​ឆ្ងាយ​ពី​ក្រុម​អ្នក​ជក់បារី គឺ​អាច​បង្ការ​បញ្ហា​នៃ​ការ​ឈឺក្បាល​នេះ​បាន​។


៩. សារជាតិ​កាហ្វេ​អុីន

ជា​ការ​ពិត ការ​ទទួលទាន​នូវ​សារជាតិ​កាហ្វេ​អុីន ក្នុង​កម្រិត​សម​ស្រប វា​អាច​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក តែ​ប្រសិនបើ​អ្នក​ទទួលទាន​វា​ច្រើន​ជ្រុល នោះ​វា​នឹង​ធ្វើ​អោយ​អ្នកមាន​អាកា​រៈ​ឈឺក្បាល​បាន ជាក់​ជា​មិន​ខាន​ឡើយ​។



អត្ថបទពាក់ព័ន្ធ

តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
តោះ! មកដឹងខ្លះៗ អំពីអាហារដែលមិនគួរញុាំមុនពេលចូលគេង
ខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីអាហារ៣ប្រភេទដែលមិនគួរពិសាររមុនពេលចូលគេង។ តោះមកអានទាំងអស់គ្នា​៖

អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
អត្ថប្រយោជន៍ និងផលប៉ះពាល់នៃផ្លែស្ពឺ
ផ្លែស្ពីគឺជាផ្លែឈើត្រូពិចដែលត្រូវបានគេស្គាល់ថាមានរូបរាងដូចផ្កាយ។ វាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍ ហើយត្រូវបានដាំដុះផងដែរនៅក្នុងតំបន់ត្រូពិចផ្សេងទៀតនៃពិភពលោក ដូចជាអាមេរិកខាងត្បូង និងភាគខាងត្បូងរដ្ឋផ្លរីដា។ ផ្លែស្ពឺ​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​រាង​ដូច​ផ្កាយប្លែក​ពី​គេ និង​មាន​រសជាតិ​ផ្អែម​បន្តិច។ ពួកវាជាប្រភពដ៏សម្បូរបែបនៃសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន សារធាតុរ៉ែ និងជាតិសរសៃ ហើយអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពតាមវិធីជាច្រើននៅពេលទទួលទានជាផ្នែកនៃរបបអាហា។ នេះជាអ្វីគ្រប់យ៉ាងដែលអ្នកត្រូវដឹងអំពីផ្លែស្ពឺ រួមទាំងអត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពល អាហារូបត្ថម្ភ និងរបៀបបញ្ចូលផ្លែស្ពឺនៅក្នុងរបបអាហាររបស់អ្នក។

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
ផ្ទៀងផ្ទាត់រោគសញ្ញាទាំងនេះ ថាតើលោកអ្នកមាន​ជំងឺ​រលាក​សន្លាក់​និង​ឈឺ​សន្លាក់​​ដែរឬទេ?
ជំងឺរលាកសន្លាក់មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្មេង​ក៏​អាច​ប្រឈម​នឹង​​បញ្ហា​សុខភាព​មួយ​នេះ​ដែរ​។ ​ ជាក់​ស្ដែង ជំងឺ​រលាក​សន្លាក់​កើត​ឡើង​ដោយ​សារ​តែ​ការ​រង​របួស ការ​ឆ្លង​មេរោគ ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការនិង​ការ​ធ្វើ​មេតាប៉ូលីស​មិន​ប្រក្រតី។ដើម្បីយល់អោយកាន់តែច្បាស់អំពីរោគសញ្ញាទាំង៦ដែលបញ្ញាក់ថាកើតជំងឺសន្លាក់ សូមអានអត្ថបទនៅខាងក្រោមនេះ !

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
ផ្លែប័រ អាចចាត់ទុកថាជាកំពូលផ្លែឈើ ព្រោះវាផ្ទុកទៅដោយកាកសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលអាចជួយដល់សុខភាពនិងសម្រស់មនុស្សយើងបាន។ ថ្ងៃនេះ ខ្ញុំសូមលើកយកចំនុចសំខាន់ៗមួយចំនួន យកមកជំរាបជូន។

ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោត- Osteopenia
ឆ្អឹងស្ពោតគឺជាការថយនូវកំហាប់ឆ្អឹង ឬឆ្អឹងចាប់ផ្តើមខ្សោយហើយឆ្អឹងក៏ចាប់ផ្តើមស្តើងឬងាយស្រួយ។នៅពេលដែលឆ្អឹងចាប់ផ្តើមស្តើងទៅៗពីមួយថ្ងៃទៅមួយថ្ងៃនោះវានឹងងាយវិវត្តន៍ទៅជាបញ្ហាពុកឆ្អឹង។ភាគច្រើនទាក់ទងនឹងបញ្ហាកង្វះជាតិកាល់ស្យូមក្នុងឆ្អឹងនិងមូលហេតុផ្សេងៗទៀត។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia