ផលិតផល ប្រេងស្រូវ គឺជាផលិតផលមួយដែលចំរាញ់ចេញពីគ្រាប់ធញ្ញជាតិ ចំរាញ់ទៅជាប្រេងត្រជាក់ ហើយផ្សំចូលគ្នា១២មុខ អ្នកវិទ្យាសាស្រ្តបានប្រើបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ប្រេទេសជប៉ុន គឺដកយកតែសារធាតុសំខាន់ៗ ដែលមានសារធាតុចិញ្ចឹមខ្ពស់ បង្កើតបានជាផលិតផល មួយឈ្មោះថា ប្រេងស្រូវ ផលិតផលនេះជួយព្យាបាលជំងឺ ដូចជា ស្លាប់មួយចំហៀងខ្លួន លើសឈាម ទឹកនោមផ្អែម ឈឺសន្លាក់ រាំរ៉ៃ ឈឺក្រពះពោះវៀន និង រលាកតម្រងនោម ឬសដូងបាត រលាកសួត មហារីក ដុំគិសនិងរោគស្ត្រី ជាពិសេសជួយធ្វើអោយស្បែករលោងមានសំណើម និងក្មេងជាងវ័យ។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់

ចែករំលែកទីនេះ

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
អត្ថប្រយោជន៍ដ៏អស្ចារ្យនៃ​ផ្លែប័រចំពោះ​សុខភាពនិងសម្រស់
Mr B
15 ឧសភា 2024 12:05 ល្ងាច
11 ខែមុន
| 845
ផ្លែប័រ អាចចាត់ទុកថាជាកំពូលផ្លែឈើ ព្រោះវាផ្ទុកទៅដោយកាកសរសៃ វីតាមីន និងសារធាតុរ៉ែជាច្រើន ដែលអាចជួយដល់សុខភាពនិងសម្រស់មនុស្សយើងបាន។ ថ្ងៃនេះ ខ្ញុំសូមលើកយកចំនុចសំខាន់ៗមួយចំនួន យកមកជំរាបជូន។

ផ្លែប័រពោរពេញទៅដោយវីតាមីន C, E, K, B6 និងជីវជាតិជា​ច្រើនទៀត​ជួយ​ឲ្យ​អ្នក​បរិភោគ​ឆាប់​ឆ្អែត ថែមទាំង​ជួយ​រក្សា​ស្ថេរភាព​ជាតិ​ស្ករ​ក្នុង​រាងកាយ​អ្នក​ទៀតផង។ លើស​ពី​នេះ​ជាតិ​ខ្លាញ់ វីតាមីន ជាតិរ៉ែ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប័រ​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​សុខភាព​ស្បែក និង​ពង្រឹង​ប្រព័ន្ធ​ភាព​ផ្ស៊ាំ​បាន​យ៉ាងល្អបំផុត។

- ជំនួយ​សុខភាព​បេះដូង ដោយ​ទទួលទាន​​ជា​ប្រចាំ ​ជួយ​ឲ្យ​រាងកាយ​រក្សា​តុល្យភាព​កូឡេស្តឺរ៉ុល​ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង។

- ក្នុងផ្លែប័រមានផ្ទុក Lutein និង Zeaxanthin ជួយប្រឆាំងអុកស៊ីតកម្ម​ដើម្បីការពារភ្នែក​ពី​កាំរស្មី UV

-  ផ្លែប័រមានផ្ទុកវីតាមីន K ដែលល្អសម្រាប់សុខភាពឆ្អឹង

​-  ផ្លែប័រ​អាច​ប្រឆាំង​នឹង​ជំងឺមហារីក មាត់ សុដន់ និង​បំពង់ក

-  Folate មាន​សារៈសំខាន់​ក្នុង​ការលូតលាស់របស់ទារក​។ ការ​បរិភោគ​គ្រប់គ្រាន់​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូតកូន និង​ភាព​មិន​ប្រក្រតី​នៃ​បំពង់​សរសៃប្រសាទ។ អ្នកទទួលទាន​សារជាតិ Folate យ៉ាង​ហោច ៦០០មីក្រូក្រាមជារៀងរាល់ថ្ងៃ​ពេល​មាន​ផ្ទៃពោះ​ដើម្បី​ទារក​លូតលាស់​បាន​ល្អ។

-  ជួយសម្រួល​ប្រព័ន្ធ​រំលាយ​អាហារ ព្រោះមានសារជាតិកាកសរសៃមានដល់ទៅ ១៤ក្រាមក្នុងមួយផ្លែ ដែល​ជួយ​សម្រួល​ដល់​ការ​ទល់លាមក រក្សា​សុខភាព​ផ្លូវ​រំលាយអាហារ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​ពោះវៀនធំ ព្រមទាំងជួយកំចាត់ជាតិពុលបានទៀតផង។

-  Saponins ជាសារធាតុមានឥទ្ធិពលវិជ្ជមានទៅលើរោគសញ្ញានៃជំងឺរលាកសន្លាក់ជង្គង់ និងត្រគាក ជួយដោះស្រាយបញ្ហាសន្លាក់។

- ផ្លែប័រ និងប្រេងផ្លែប័រជួយការពាររាងកាយប្រឆាំងនឹងការឆ្លងមេរោគ Streptococcus agalactiae និង Staphylococcus

-  ការទទួលទានកាក​សរសៃ​ល្អបំផុតអាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល លើសឈាម ទឹកនោម​ផ្អែម ធាត់ និង​ជំងឺ​ក្រពះ​ពោះវៀន​មួយ​ចំនួន។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​កាត់បន្ថយ​សម្ពាធឈាម និង​កម្រិត​កូឡេស្តេរ៉ុល​ធ្វើ​ឲ្យ​ការ​ប្រែប្រួល​អាំងស៊ុយលីន​ប្រសើរឡើង និង​បង្កើន​ការ​សម្រក​ទម្ងន់​សម្រាប់​អ្នក​មាន​ជំងឺ​ធាត់។


អត្ថបទពាក់ព័ន្ធ

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់
យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្ បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។

រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
រោគសញ្ញាជំងឺគ្រុនឈាមលើកុមារកម្រិតស្រាល និងធ្ងន់
ក្នុងអំឡុងពេលរដូវកាលទឹកជំនន់ សូមអាណាព្យាបាលទាំងអស់មេត្តាយកចិត្តទុកដាក់ គិតដល់សុខភាពបុត្រធីតារបស់លោកអ្នក អំពីបញ្ហាជំងឺគ្រុនឈាម ដែលជាជំងឺមួយប្រភេទបង្កឡើងដោយវីរុសគ្រុនឈាម ចម្លងតាមរយៈការខាំរបស់ មូសខ្លា ។ ជំងឺនេះកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសក្មេង​អាយុ​តិចជាង ១០ ឆ្នាំ​ ។

អត្ថប្រយោជន៍នៃ មើមយ៉េន
អត្ថប្រយោជន៍នៃ មើមយ៉េន
មើមយ៉េន ត្រូវបានគេស្គាល់ផងដែរថាជា beets គឺជាបន្លែឬសដែលត្រូវបានគេចាត់ទុកថាល្អសម្រាប់អត្តប្រយោជន៍សុខភាពជាច្រើនរបស់វា។ ខាងក្រោមនេះជាអត្ថប្រយោជន៍សុខភាពសំខាន់ៗមួយចំនួនដែរទាក់ទងនិង មើមយ៉េន

បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
បើ​មិន​ចោល​ទម្លាប់​ទាំងនេះទេ នោះ​រាង​កាយរបស់អ្នក​នឹង​ចុះ​ខ្សោយ
កត្តា​មួយ​ចំនួន​អាច​ជះ​ឥទ្ធិពល​គួរ​ឱ្យ​កត់សម្គាល់​លើ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ ។ ថា តើ​កត្តា​ទាំងនោះ​មាន​អ្វីខ្លះ? ថ្ងៃនេះ​យើង​នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទ​ង្វើ​ដែល​អ្នក​គួរ​ចៀសវាង​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ ៖

អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
អាហារ ២ មុខ ដែលអ្នកជំងឺថ្លើមត្រូវតែជៀសវាង
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ២មុខដែលអ្នកជំងឺថ្លើមមិនគួរបរិភោគ។

អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
អត្ថប្រយោជន៍ហួសពីការស្មានរបស់គ្រាប់ស្វាយចន្ទី
ស្វាយចន្ទី ជាប្រភេទដំណាំយកផ្លែនិងគ្រាប់ វាជាដំណាំសេដ្ឋកិច្ច ព្រោះផលិតផលនៃដំណាំនេះ មានតម្រូវការច្រើនណាស់។ គេយកវាធ្វើជាអាហារ ឱសថ ផលិតផលថែទាំសម្រស់ ថ្នាំបណ្តេញសត្វល្អិតជាដើម។ អ្វីដែលពិសេសជាងគេនោះ គឺគ្រាប់ស្វាយចន្ទី មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។

sgd

អត្ថបទថ្មីៗ

តើអ្វីទៅជា ជំងឺក្រិនថ្លើម?
ឆ្អឹងស្ពោត- Osteopenia